Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កាលបរិច្ឆេទនៃការចាប់ផ្តើម លីកអាជីពល្បីៗ ប្រចាំរដូវកាលឆ្នាំ ២០១៤-២០១៥

$
0
0

ក្រុងឡុងដ៍៖ លីកអាជីពល្បីៗទាំង៧នៅជុំវិញ ពិភពលោក នារដូវកាលឆ្នាំ២០១៤-២០១៥ នឹងចាប់ផ្តើមដំណើរឡើង វិញខែក្រោយនេះ ហើយក្នុងការប្រជែង យកពានធំប្រចាំប្រទេស និងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប ផងដែរ ក្នុងរយៈពេលជាង ១០ខែទៅមុខ ។

ក្នុងនោះដែរ ក្រុមជើងឯកប្រចាំប្រទេសនីមួយៗ កាលពីរដូវកាលមុន ត្រូវត្រៀមខ្លួនការពារតំណែង ជើងឯក និងប្រយុទ្ធ នៅលើវាលស្មៅផងដែរនោះ ខណៈដែលក្លឹប Real Madrid បានឈ្នះជើងឯក Champions និងក្រុមអេស្ប៉ាញដូចគ្នាSevilla ឈ្នះពានលំដាប់ទី២ Europa League កាលពីរដូវកាល ឆ្នាំ២០១៣-២០១៤ ដោយម្ចាស់ជើងឯកទាំងពីរនេះ នឹងជួបគ្នានារាត្រីថ្ងៃទី១៣ សីហាផងដែរដើម្បី ប្រជែងយកពានបើក រដូវកាល UEFA Super Cup ក្រោយពេល Man City ត្រូវជួបជាមួយ Arsenal ដើម្បីប្រជែងយកពាន FA Community Shield នាថ្ងៃទី១០ សីហា ឆ្នាំ២០១៤ ។

ខាងក្រោមនេះ ជាកាលបរិច្ឆេទ នៃលីកអាជីពរបស់ប្រទេសនីមួយៗ ចាប់ផ្តើមៈ

1.    Ligue 1 (បារាំង) ចាប់ផ្តើមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤

2.    Premier League (អង់គ្លេស) ចាប់ផ្តើមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤

3.    La Liga BBVA (អេស្ប៉ាញ) ចាប់ផ្តើមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤

4.    Bundesliga (អាល្លឺម៉ង់) ចាប់ផ្តើមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤

5.    Serie A (អ៊ីតាលី) ចាប់ផ្តើមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤

6.    UEFA Champions League ចាប់ផ្តើមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ក្រោយបញ្ចប់វគ្គជម្រុះថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤

7.    UEFA Europa League ចាប់ផ្តើមថ្ងៃទី១៨ ខែកញ្ញា ក្រោយបញ្ចប់វគ្គជម្រុះថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២៨ សីហា ឆ្នាំ២០១៤ ៕


Viewing all articles
Browse latest Browse all 4895