Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បាល់ទាត់ស្រី្ដជើងឯកជាតិ អាយុក្រោម១៦ឆ្នាំ នឹងចាប់ផ្ដើមចុងខែសីហា

$
0
0

ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសកាលបរិច្ឆេទ ស្ដីពីការប្រកួតកីឡាបាល់ទាត់ស្រ្ដី អាយុក្រោម១៦ឆ្នាំ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៤ លើកទី៤ហើយដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហាខាងមុខនេះ រហូតដល់ថ្ងៃទី១៣ ខែកញ្ញាទើបបញ្ចប់ ។

នៅក្នុងសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក គល់ សុផាណា អគ្គលខាធិការសហព័ន្ធកីឡា បាល់ទាល់ កម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំខាងលើនេះ ចាប់ផ្ដើមទទួលពាក្យ ក្រុមចូលរួមចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហាខាងមុខ ដោយកំណត់យកត្រឹម ១០ក្រុម ប៉ុន្ដែក្រុមដែលមានសិទ្ធិ ចូលរួមប្រកួត គឺមានតែក្រុមតំណាងខេត្ត និងរាជធានីប៉ុណ្ណោះ ។

ក្រោយពីទទួលបានក្រុមចូលរួមគ្រប់ចំនួនហើយនោះ ខាងសហព័ន្ធបានបញ្ជាក់ថា រាល់កាប្រកួតម្ដងៗ ក្រុមនីមួយៗ នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៥០ម៉ឺនរៀលផងដែរ ។ ដូច្នេះសហព័ន្ធបានអំពាវនាវ ឲ្យក្រុមទាំងអស់ ដាក់ពាក្យឲ្យ បានទាន់ពេលវេលា ដើម្បីងាយស្រួល ដល់គណៈកម្មការរៀបចំ បច្ចេកទេសឲ្យបានល្អប្រសើរ ៕


Viewing all articles
Browse latest Browse all 4895