ប្រស៊ីល៖ ក្រុមហ៊ុនអេឡិចត្រូនិច មួយរបស់ប្រទេសប្រេស៊ីល ដែលមានឈ្មោះថា PSafe បានរួមសហការគ្នា ជាមួយក្រុមហ៊ុនចិន ដោយបានបង្កើតឡើងនូវកម្មវិធីថ្មី ស្រឡាងមួយសម្រាប់ទប់ស្កាត់ការឆ្លងចូលវីរុស ដែលប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិ Android និងWindows ជំនាន់ថ្មី ។
ការសហគ្នានេះ ក្នុងគោលបំណង សំខាន់របស់ក្រុមហ៊ុនចិន និងប្រេស៊ីល ដើម្បីទាក់ទាញដល់ប្រជាប្រិយភាព ផ្អែកបច្ចេកវិទ្យារបស់ ប្រទេសទាំងពីរផង និងជួយទប់ស្កាត់ការរំខាន ពីបណ្តាវីរុសនៅក្នុង ម៉ាស៊ីនកុំព្យូទ័រ និងបណ្តាគ្រឿងអេឡិចត្រូនិច ដែលបាននឹងកំពុងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android នាពេលបច្ចុប្បន្ន និងអនាគត ។
លោក Marco De Mello នាយកប្រតិបត្តិក្រុមហ៊ុនPSafe បានបញ្ជាក់ថា "វាជាក្តីបារម្ភមួយរបស់ពិភពលោក ដូច្នេះយើងបានសហការ គ្នាជាមួយក្រុមហ៊ុនQihoo 360របស់ចិន ដើម្បីរួមគ្នាទប់ស្កាត់កង្វល់ទាំងនេះ ហើយយើងនឹងដាក់លក់នូវផលិត ផលថ្មីនេះ នៅក្នុងបណ្តាប្រទេសស្ថិតក្នុងអាម៉េរិកឡាទីនជាមុន និងបន្តចែកចាយ ទៅកាន់ទីផ្សារដ៏ទៃទៀត នៅទូទាំងពិភពលោក "៕