តាមការស្រាវជ្រាវពីឯកសារចងក្រងជីវប្រវត្តិ នៃស្ថាប័ត្យកម្មកំពូលៗលើលោក បាន ឲ្យដឹងថា កាម៉េរា ជាវត្ថុម៉្យាងសម្រាប់ ផ្តិកយករូបភាព ដោយមិនចាំបាច់ ប្រើប្រាស់ការគូសវាស លាបពណ៌ដូចកាលពី សម័យបុរាណទៀតឡើយ។ បើនិយាយពីកាម៉េរា គេត្រូវនឹកដល់ គំនិតនៃការ ថតរូបភាព ដែលវិវឌ្ឍន៍ឧបករណ៍ដំបូងពី កាម៉េរា Obscura (ព្រិលៗ), Daguerreotypes 1839 (ពេញនិយម និង គុណភាព), Calotypes 1841 (ប្រើក្រដាស និង ទឹកប្រាក់ផ្តិត ចេញជារូបភាព), Dry Plate 1871 (ថតរូបងាយជាងមុន និង កាន់តែពេញនិយម), Film 1890 (កាម៉េរាហ្វីល), និង Digital Cameras 1975 (កាម៉េរាទំនើប)។
គំនិតនៃការបង្កើតឧបករណ៍ដែលអាចថតរូបភាពបាននេះ បានកើតឡើងតាំងពីពាក់កណ្តាល សតវត្សរ៍ទី ១៦ មកម្ល៉េះ ហើយវាបានអភិវឌ្ឍន៍ យ៉ាងពេញលេញនៅ សតវត្សរ៍ទី១៩។ ចំណែក កាម៉េរាដំបូង ដែលបានលេច រូបរាងចេញមក គឺនៅឆ្នាំ ១៦៨៥ ដែលបង្កើតឡើង ដោយលោក ចូហាន់ ហ្សាន ជាជនជាតិអាល្លឺម៉ង់។ ក្រៅពីនេះលោកក៏ជាអ្នកបង្កើត តេឡេស្កូប មីក្រូស្កូប និង ឧបករណ៍កែវយឺត ជាច្រើនដើម្បីបង្កើនការ ស្រាវជ្រាវនៅលើ ផែនដីយើងនេះផងដែរ។
បើនិយាយពីកាម៉េរា សម័យមុនៗ គឺមានតម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារឯណោះ ជាពិសេស គឺ អំឡុងពេលដែលវាកំពុង អភិវឌ្ឍន៍ខ្លាំងនៅដើម រហូតដល់ចុង សតវត្សរ៍ ទី ២០ ហើយគេអាច និយាយបានថា មានតែពួកអភិជនប៉ុណ្ណោះ ដែលលទ្ធភាពទិញ យកមកប្រើប្រាស់។ កាម៉េរា ភាគច្រើនកាលពី សម័យនោះត្រូវបានបង្កើត ឡើងដូចជាធុងមួយ មានបំពាក់កញ្ចក់ផ្តិតរូបភាព និង ក្រដាស ផ្គួបជាមួយនឹង ទឹកផ្តិត ដែលដើមឡើយ មានតែពណ៌សខ្មៅប៉ុណ្ណោះ។ រូបភាពដែលផ្តិតចេញជាពណ៌ធម្មជាតិដំបូង បានធ្វើឡើងកាលពីឆ្នាំ ១៨៥១ ហើយ រហូតមក ដល់ឆ្នាំ ១៨៧៧ និង ដើមសតវត្សរ៍ទី ២០ ពណ៌ធម្មជាតិ ហាក់កាន់តែប្រសើរ ឡើងជាងមុខ ពីមួយជំនាន់ទៅ មួយជំនាន់ ដោយសារការអភិវឌ្ឍ ម៉ាស៊ីនផ្តិត និង ការថតផ្តិចចេញជា រូបភាពភ្លាមៗ ពីធុងកាម៉េរាផ្ទាល់។
គួរបញ្ជាក់ថាក្រុមហ៊ុនផលិតកាម៉េរាធំបំផុតដំបូងបង្អស់របស់ពិភពលោក គឺមានឈ្មោះថា Asahi Optical Company របស់ប្រទេសជប៉ុន ដែលជា ក្រុមហ៊ុនផលិត ឧបករណ៍អេឡិចត្រូនិក និង បង្កើតឡើងនូវ ម៉ាកល្បីឈ្មោះជាច្រើនដូចជា Canon, Yashica, និង Nikon ជាដើម។ បច្ចុប្បន្ន កាម៉េរា ហាក់មិនបានផ្តោតលើ អភិជនភាពរបស់មនុស្សទៀតឡើយ តែវាបានបង្ហាញអំពី ភាពសប្បាយរីករាយ និង ជាអនុស្សាវរីយ៍ ដែលមិនអាច បំភ្លេចបាន សម្រាប់មនុស្សគ្រប់រូប ព្រោះវាជាការចងចាំបែប រូបិយ ទាំងមានចលនា និង អចលនា របស់មនុស្ស សត្វ និង ធម្មជាតិ។ កាម៉េរិក កាន់តែតូច ភាពងាយស្រួលកាន់ តែទ្វេឡើង ទាំងគុណភាព និង ប្រណិតភាព ហើយ មនុស្សគ្រប់គ្នា ហាក់មិនអាច ឃ្លាតឆ្ងាយពី កាម៉េរាបានឡើយ នៅក្នុងជីវិត ទោះជាទៅទីណា ក៏ដោយ៕