ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Huawei Technologies Co Ltd ដែលជាក្រុមហ៊ុនផលិត ស្មាតហ្វូនធំលំដាប់ទី៣ របស់ពិភពលោក បានឲ្យដឹងនៅថ្ងៃអង្ការនេះថា ការលក់ស្មាតហ្វូន បានកើនឡើង ៦២ភាគរយនៅឆមាសទី១។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបាន ៣៤,២៧លានគ្រឿង ដោយបានកើនឡើង ៦២ភាគរយ បើធៀបនឹងដើមឆ្នាំ។ ក្រុមហ៊ុនចិនមួយនេះ មានរំពឹងថា ខ្លួននឹងលក់ស្មាតហ្វូន ៨០លានគ្រឿងក្នុងឆ្នាំ ២០១៤នេះ។
យោងតាមការបញ្ជាក់នៅ ក្នុងសេចក្ដីថ្លែងការបានឲ្យដឹងថា នៅក្នុងឆមាសទី១នេះ ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបាន ២០លានគ្រឿងនៅ ក្នុងទឹកដីស្រុកកំណើត ហើយរំពឹងថា វានឹងបន្តកើនឡើងបន្ថែមទៀត នៅក្នុងត្រីមាសទី៣៕