ក្រុមហ៊ុន Mozilla Corp ដែលជាអ្នកបង្កើតកម្មវិធី Firefox នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសតែងតាំងលោក Chris Beard ជានាយកប្រតិបត្តិ។
លោក Beard មុននឹងឡើងជានាយកប្រតិបត្តិនេះ លោកមានតំណែងជាប្រធានទីផ្សារ និងជានាយកប្រតិបត្តិស្ដីទីនៅក្នុងក្រុមហ៊ុន Mozilla ជំនួសលោក Brendan Eich សហស្ថាបនិក និងជានាយកប្រតិបត្តិ ដែលកាលពីខែមេសា បានប្រកាសលាឈប់ពីតំណែង ដោយសារតែរឿងរ៉ាវពាក់ព័ន្ធ ប្រឆាំងការរៀបការភេទដូចគ្នា ហើយត្រូវបុគ្គលិករបស់ ខ្លូនទាមទារឲ្យលាឈប់។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Mozilla បាននិយាយថា តាមការសម្រេច និងពិនិត្យជាក់ស្ដែង លោក Beard មានលទ្ធភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការឡើងកាន់តំណែង ជានាយកប្រតិបត្តិនេះ៕