Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមបាល់ទះស្នងការ នគរបាលខេត្ត បាត់ដំបង ឈ្នះពានយុវជនកម្ពុជា ឆ្នាំ២០១៤

$
0
0

ភ្នំពេញ៖ ក្រុមបាល់ទះស្នងការនគរបាលខេត្តបាត់ដំបងបានលើកពានសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០១៤ លើកទី១ដែលរៀបចំ ឡើងដោយសហភាព សហព័ន្ធយុវជនកម្ពុជា ក្រោមការសហការ ជាមួយសហព័ន្ធកីឡាបាល់ទះ កម្ពុជាកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនៅវិមានក្នុង ពហុកីឡដ្ឋានជាតិម្សិលមិញ ។

លទ្ធផលនេះក្រុមស្នងការនគរបាលខេត្តបាត់ដំបងដែល៣ប្រកួត ឈ្នះទាំង៣នោះ ជាប់ចំណាត់ថ្នាក់លេខ១ រីឯក្រុមក្រសួងមហាផ្ទៃ ដែល៣ប្រកួត ឈ្នះ២ និងចាញ់២នោះ បានចំណាត់ថ្នាក់លេខ២ និងក្រុមខេត្តកំពង់ចាម ដែល៣ប្រកួត ឈ្នះ១ និងចាញ់២នោះបាន ចំណាត់ថ្នាក់លេខ៣ ។ ក្រុមខេត្តព្រៃវែង ៣ប្រកួតចាញ់ទាំង ៣ជាប់ចំណាត់ថ្នាក់ លេខ៣ស្ទួន ក្នុងនាមជាក្រុមលេងល្អផងដែរ ។

ក្នុងពិធីបិទការប្រកួតលើកដំបូងនេះដោយមានការអញ្ជើញពីសំណាក់លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ ទះកម្ពុជា, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង និងជាប្រធាន គណៈកម្មការ រៀបចំការប្រកួតតែម្តង ។

ឆ្លៀតក្នុងឱកាសនោះលោក ហ៊ុន ម៉ានី បានថ្លែងឲ្យដឹងថា លោកសូមចូលរួមអបអរសាទរជាមួយក្រុមកីឡាទំាងអស់ ដែលមានវត្តមាន នៅទីនេះ ចូលរួមប្រឹងប្រែងរបស់កីឡាករ គ្រប់គ្នាមកដល់ពេលនេះ ពិតជាបង្ហាញយ៉ាងច្បាស់ពីវិន័យនៃ ការតស៊ូ កម្លាំងសាមគ្គី និងភាពស៊ីសង្វាក់ គ្នាក្នុងការងារ ជាក្រុមផងដែរ ។

លោកបានបញ្ជាក់បន្ថែមទៀតថា វិស័យកីឡានៅកម្ពុជាកំពុងត្រូវបានលើកស្ទួយ និងធ្វើឲ្យល្អប្រសើរ ឡើងជាបន្តបន្ទាប់ ជាពិសេសលើ ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធក្នុងវិស័យនេះ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការបើកការដ្ឋានសាង សង់ពហុកីឡដ្ឋានតេជោមរកត ការសម្ភោធទីសា្នក់ គណៈកម្មាធិការជាតិ អូឡាំពិក និងការសម្ភោធមជ្ឈមណ្ឌល និងសា លាបាល់ទាត់ជាតិកម្ពុជា កាលពីឆ្នាំ២០១៣កន្លងមក គឺជាសក្ខីភាពនៃ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងវិស័យកីឡាក្នុងប្រទេស ដើម្បីឈានទៅរក ការលើកកម្ពស់វិស័យ កីឡាជាតិ ឲ្យមានលក្ខណៈប្រកួតប្រជែង ក្នុងក្រប ខណ្ឌតំបន់ និងអន្តរជាតិនាពេលអនាគត ៕


Viewing all articles
Browse latest Browse all 4895

Trending Articles