ភ្នំពេញ៖ ព្រឹត្តិការណ៍ នៃការប្រកួតជ្រើសរើសជើងឯក ប្រចាំឆ្នាំ ២០១៤ នៅមណ្ឌលភ្នំពេញវិញ្ញាសារ អត្តពលកម្ម ផ្នែករត់ប្រណាំងនារី ចម្ងាយ ៥ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ក្នុងទីលាបាល់ទាត់ នៃពហុកីឡដ្ឋានជាតិ ត្រូវបញ្ចប់ហើយ ក្រុមដែលទទួលមេដាយមាស បានទៅលើសកលវិទ្យាល័យ អាស៊ីអឺរ៉ុប។
វិញ្ញាសាររត់ប្រណាំងនារី ចម្ងាយ ៥ គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាការិនី ម៉ី ជូ សកលវិទ្យាល័យអាស៊ីអឺរុប ប្រើថិរវេលារត់ ២៣នាទី១៩វិនាទី៨៨ ។
ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាការិនី ជា ធា សកលវិទ្យាល័យធនធានមនុស្ស រត់ប្រើថិរវេលា២៤នាទី៣៩វិនាទី៥៧ និង ចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាការិនី ស៊ឹម ស្រីពៅ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ រត់ប្រើថិរវេលា២៦នាទី១៩វិនាទី៣៣។
ចំពោះវិញ្ញាសាររត់ចម្ងាយ១០គីឡូម៉ែត្របុរស ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ ផាន សុភ័ក្រ្ត ក្រសួងការពាតិ ប្រើថិរវេលារត់៣៩នាទី១៩វិនាទី៣៣ ។
ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ហេង សម្ផស្ស វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រត់ប្រើថិរវេលា៤៥នាទី៥៦វិនាទី១៨ និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ សេង សុវណ្ណថា អង្គការភាពញញឹម នៃកុមារ រត់ប្រើថិរវេលា៤៦នាទី០៥វិនាទី៣៦។
វិញ្ញាសារចោលដុំដែកទម្ងន់៤គីឡូក្រាម ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាការិនី ប៉ិច ជំនោរ សកលវិទ្យាល័យអាស៊ីអឺរ៉ុប ចោលបានចម្ងាយ៩,១៦ម៉ែត្រ ចំណាត់ថ្នាក់លេខ ២ បានទៅកីឡាការិនី ធឿន ម៉ារ៉ានាថ ក្រសួងការពារជាតិ ចោលបានចម្ងាយ៩,០៧ម៉ែត្រ និងចំណាត់ថ្នាក់លេខ ៣ បានទៅកីឡាការិនីឡាករ សោភ័ណ្ឌ ក្រសួងមហាផ្ទៃ ចោលបានចម្ងាយ៨,១៤ម៉ែត្រ។ ចំពោះបុរសចោសដុំដែក ទម្ងន់៧,០៤គីឡូក្រាម ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករ លៀម វាសនា ក្រសួងការពារជាតិ ចោលបានចម្ងាយ ១១,៦០ម៉ែត្រ ចំណាត់ថ្នាក់លេខ ២ កីឡាករ ភឿន ចាន់វាសនា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ចោលបានចម្ងាយ៩,៥៩ម៉ែត្រ និងចំណាត់ថ្នាក់លេខ ៣ កីឡាករ ឈុត ឌីណា ក្រសួងមហាផ្ទៃចោល បានចម្ងាយ៨,៨៤ម៉ែត្រ។
វិញ្ញាសារលោតចម្ងាយនារី ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាការិនី ចាន់ សីហា សកលវិទ្យាល័យអាស៊ីអឺរ៉ុប លោតបានចម្ងាយ៤,២៥ម៉ែត្រ ចំណាត់ថ្នាក់លេខ ២ កីឡាការិនី គឺន សុគន្ធា សកលវិទ្យាល័យអាស៊ីអឺរ៉ុប លោតបានចម្ងាយ៤,១៣ម៉ែត្រ និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី រស់ ស្រីស អង្គការភាពញញឹមនៃកុមារ លោតបានចម្ងាយ៣,៨៨ម៉ែត្រ។ ចំពោះលោតចម្ងាយបុរស ចំណាត់ថ្នាក់លេខ ១ កីឡាករ យ៉ាំ ភារិន្ទ ក្រសួងការពារជាតិ លោតបានចម្ងាយ៦,០៦ម៉ែត្រ ចំណាត់ថ្នាក់លេខ២កីឡាករ ពុំ មករា សកលវិទ្យាល័យអាស៊ីអឺរុប លោតបានចម្ងាយ ៦,០៣ ម៉ែត្រ និងចំណាត់ថ្នាក់លេខ ៣ កីឡាករ រស់ សុខណា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោតបានចម្ងាយ៥,៩១ម៉ែត្រ ។
វិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រ ចំណាត់ថ្នាក់នារីលេខ ១ កីឡាការិនី ចាន់ សីហា សកលវិទ្យាល័យអាស៊ីអឺរុប ប្រើថិរវេលា១៣ វិនាទី ១៥ ចំណាត់ថ្នាក់លេខ ២ កីឡាការិនី អ៊ិន ចាន់រ៉ាត ក្រសួងមហាផ្ទៃ ប្រើថិរវេលា១៣វិនាទី៩៨ និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ហុង សារ៉ា ភាពញញឹមនៃកុមារ ប្រើថិរវេលា ១៤វិនាទី៨៤ ។
ចំពោះចំណាត់ថ្នាក់បុរសលេខ ១ កីឡាករ ហ៊ាន សោភ័ណ្ឌ សកលវិទ្យាល័យធនធានមនុស្ស ប្រើថិរវេលា១១វិនាទី១៩ ចំណាត់ថ្នាក់លេខ ២ កីឡាករ ហៀន សោភ័ណ្ឌ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ប្រើថិរវេលា១១វិនាទី៤៧ និងចំណាត់ថ្នាក់លេខ ៣ កីឡាករ យ៉ាំ ធារិទ្ធ ក្រសួងការពារជាតិ ប្រើថិរវេលា១១វិនាទី ៧១៕