Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Microsoft កាត់​បន្ថយ​បុគ្គលិក ក្នុង​ទ្រង់ទ្រាយធំ

$
0
0

ក្រោយពីធ្លាយព័ត៌មានចចាមអារ៉ាមបានប៉ុន្មានថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការ កាត់បន្ថយបុគ្គលិក ក្នុងទ្រង់ទ្រាយធំដែល ពុំធ្លាប់ជួបប្រទះក្នុងរយៈពេល ៣៩ឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន WSJ បានឲ្យដឹងថា ក្រុមហ៊ុន Microsoft គ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន ១៨.០០០នាក់ រហូតដល់បំណាច់ឆ្នាំ ២០១៥ ហើយបុគ្គលិកទាំងនោះ ភាគច្រើនជាបុគ្គលិក ដែល Microsoft ទិញមកពីក្រុមហ៊ុន Nokia ទៅលើអាជីវកម្មទូរស័ព្ទចល័ត។ នេះជាផែនការថ្មីរបស់លោក Satya Nadella នាយកប្រតិបត្តិ Microsoft ដែលឡើងកាន់តំណែងកាលពីចុងឆ្នាំ ២០១៣។

លោក Satya Nadella បាននិយាយថា នេះជាវិធីសាស្ត្រមួយ ដែលជួយឲ្យប្រតិបត្តិការ ក្រុមហ៊ុនដំណើរការល្អ ដែល Microsoft គួរតែធ្វើ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានទិញអាជីវកម្មទូរស័ព្ទចល័ត Nokia ក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក ដោយទើបតែបញ្ចប់ កិច្ចព្រមព្រៀងកាលពី ដើមខែមេសាកន្លងទៅនេះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles