Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រធានទីផ្សារ HTC លាឈប់ពីតំណែង

$
0
0
ប្រធានទីផ្សារក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ HTC លោក Ben Ho ត្រូវបានគេ រាយការណ៍មកថា នឹងលាឈប់ពី តំណែងនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការ ចុះផ្សាយរបស់ Bloomberg។ លើសពីនេះ Fred Liu ប្រធានផ្នែកវិស្វករ និងប្រតិបត្តិការ ក៏ត្រូវចូលនិវត្តន៍ផងដែរ។ Bloomberg មិនបានបញ្ជាក់ឲ្យដឹងថា ហេតុអ្វីបាន លោក Ben Ho សម្រេចចិត្តលាឈប់នោះទេ ខណៈពេលដែលទីផ្សារស្មាតហ្វូនក្រុមហ៊ុន HTC កំពុងតែស្ទុះឡើងវិញបន្ដិចនោះ។
 
បច្ចុប្បន្នទីផ្សារស្មាតហ្វូនរបស់ HTC កំពុងតែប្រជែង និងដើរតាមក្រោយក្រុមហ៊ុន Samsung និង Apple ហើយនៅពេលនេះ ស្មាតហ្វូនមួយចំនួនរបស់ HTC ក៏កំពុងតែមាន ប្រជាប្រិយភាពផងដែរ ហើយការចាក់ចេញនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចពាក់ព័ន្ធនឹងក្រុមហ៊ុន ចង់ផ្លាស់ប្ដូរទីផ្សារថ្មី៕


Viewing all articles
Browse latest Browse all 4895