Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

គ្រូបង្វឹកក្លឹបជើងខ្លាំង Juventus លាលែងពីតំណែងដ៏ គួរឲ្យភ្ញាក់ផ្អើល

$
0
0

ក្រុងរ៉ូម៖ គ្រូបង្វឹកក្លឹបសេះបង្កង់ Juventus លោក Antonio Conte បានលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល និង ដោយពុំដឹងមូលហេតុ នៅក្រោយ ពេលដែលគ្រូបង្វឹក វ័យ៤៤ឆ្នាំរូបនេះ បានដឹកនាំ Juventus ឈ្នះពានជើងឯក Italy-Serie A ៣សម័យកាលជាប់ៗគ្នា ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា Antonio Conte បានប្រកាសប្រាប់លាលែង ពីតំណែងភ្លាមៗ នៅក្រោយ ពេលបញ្ចប់ហ្វឹកហាត់ រង់ចាំ រដូវកាលថ្មីឆ្នាំ២០១៤-២០១៥ ចាប់ផ្តើម ខណៈដែលកិច្ចសន្យា នៅសល់រយៈពេល១ឆ្នាំទៀត ក៏ដោយនៅកីឡដ្ឋាន Turino ក្នុងកិច្ចសន្យា រយៈពេល ៤ឆ្នាំដោយបានបញ្ជាក់ យ៉ាងខ្លីថា “វាអាចនឹងមានការលំបាកខ្លាំង ឡើងសម្រាប់ Juventus ក្នុងការការពារតំណែង ជើងឯកនារដូវកាលនេះ ។ ខ្ញុំមានអារម្មណ៍ ថាធុញថប់ និងចាប់ផ្តើម មានអាម្មណ៍ផ្លាស់ប្តូរ កាន់តែខ្លាំងឡើង” ។

ជាមួយគ្នានោះដែរលោក Andrea Agnelli ប្រធានក្លឹប Juventus ក៏បានឲ្យដឹងដែរថា ការទទួលបានព័ត៌មាន ពីការចាក ចេញរបស់លោក Conte វាពិតជារឿងមួយ ដ៏គួរឲ្យសោកស្តាយបំផុត សម្រាប់ក្លឹបទាំងមូល ។ តាមពិតលោក Antonio Conte ក៏ជាអតីតកីឡាករ ក្រុមជម្រើសជាតិ អ៊ីតាលី ដ៏លេចធ្លោរមួយរូប ផងដែរ ដែលបានចូលលេងឲ្យក្លឹប Juventus បានចំនួន៥០០ប្រកួត ដោយបានឈ្នះពាន លីកអាជីពបាន៥ដងផងដែរ ។

Conte បានចូលមកដឹកនាំ Juventus នាអំឡុងឆ្នាំ២០១១ជាមួយ នឹងប្រវត្តិដ៏ជោគជ័យ យ៉ាងភ្លូកទឹកភ្លូកដី បន្ទាប់ពីបាន ចាកចេញពីក្លឹប Siena របស់អ៊ីតាលី ដូចគ្នា ដែលត្រូវបាន សហព័ន្ធកីឡាបាល់ទាត់ អ៊ីតាលីពិន័យមិនឲ្យ ចូលទីលានរយៈ ពេល១០ខែ បន្ទាប់មក បន្ធូរបន្ថយត្រឹម៤ខែ ទាក់ទងនឹង ការចូលទីលាន ខុសច្បាប់នា ពេលអំឡុងប្រកួត កាលពីខែសីហា ឆ្នាំទៅ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles