Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Hacker រុស្ស៊ី វាយប្រហារ​គេហទំព័រ CNET

$
0
0

ក្រុម Hacker របស់ប្រទេសរុស្ស៊ី បានវាយប្រហារមកលើក Database របស់គេហទំព័រ CNET កាលពីចុងសប្ដាហ៍មុន ដោយបានប្រមូលយកនូវទិន្នន័យមួយចំនួន។តំណាងក្រុម Hacker បានហៅឈ្មោះក្រុមររបស់ខ្លួនថា "W0rm" បានបង្ហោះសារនៅលើ Twitter ថា ពួកគេបានលួចទិន្នន័យដែលមានដូចជា គណនីប្រើប្រាស់ អ៊ីមេល និងពាក្យសម្ងាត់ចេញពី CNET ដែលសរុបទាំងអស់ប្រមាណជា ១លាននាក់។

W0rm បានប្រាប់ CNET ថា ពួកគេចូលលួចទិន្នន័យបានតាមរយៈចន្លោះប្រហោងសុវត្ថិភាពដែលមាននៅលើគេហទំព័រ cnet.com ដែលមានឈ្មោះថា "Symfony PHP framework" ដែលជាកម្មវិធីមួយកំពុងតែពេញនិយម៕


Viewing all articles
Browse latest Browse all 4895