Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ឯម លីថូ ប្រើរយៈពេល​តែ​១ទឹក​ប៉ុណ្ណោះ​ផ្ដួល​ អ៊ុំ ចំរើន ឲ្យ​ដេកស្អាត

$
0
0

ភ្នំពេញៈ បន្ទាប់ពីបាត់ខ្លួន អស់មួយរយៈយូរពី ពិភពក្បាច់គុន ការបង្ហាញវត្តមាន សារជាថ្មីលើសង្វៀនបាយ័ន ស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញ កីឡាករ ឯម លីថូ បានប្រើកណ្ដាប់ពិសេស ផ្ដួលអ្នកលេងវ័យក្មេង អ៊ុំ ចំរើន យ៉ាងងាយត្រឹមតែ១ទឹក ឲ្យសន្លប់ឈឹង តែម្ដង ។

សឹងតែមិនជឿ ព្រោះអីកីឡាករ អ៊ុំ ចំរើន សិស្សគុនក្លឹបតាឡីដំរីមានរិទ្ធ ដែលជាកីឡាករវ័យក្មេងមួយរូប មានសាច់ស្នៀតប្រកួតល្អ ហើយក៏កំពុង ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន បែរជាត្រូវសិស្សច្បង ឯម លីថូ អ្នកប្រដាល់មក ពីក្លឹបឬទ្ធីពោធិសែនជ័យ វាយឲ្យសន្លប់ យ៉ាងស្រួល ដូច្នេះសោះ ។

ពេលប្រកួត គ្រាន់តែសម្លេងជួងបន្លឺឡើងភ្លាម គេឃើញកីឡាករ អ៊ុំ ចំរើន ទំនងដូចជាមានជំហររឹងមាំខ្លាំងណាស់ ដែលមើលទៅ ឯម លីថូ មិនអាចស៊ីស្រួល ដល់ម្លឹងឡើយ ប៉ុន្ដែការធ្វេសប្រហែសតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ កីឡាករ ទើបឡើងកូដ អ៊ុំ ចំរើន ត្រូវបានខ្លាកំណាច ទម្ងន់ស្រាល ឯម លីថូ ប្រើកណ្ដាល់ដៃវាយចំផ្ទៃមុខដួលសន្លប់បាត់មាត់ឈឹង តែម្ដង ។ ការសន្លប់នេះ គឺការវាយដោយបច្ចេកទេស ដូច្នេះចៅក្រមក៏កាត់ សេចក្ដីសម្រេចឲ្យ ឯម លីថូ ឈ្នះ អ៊ុំ ចំរើន ដោយគូប្រកួតសន្លប់ នៅក្នុងទឹកទី១ ។

ចំណែកគូប្រកួតមិត្តភាពផ្សេងទៀត គឺមានកីឡាករ ផង់ សុភ័ស្ស មកពីក្លឹបរាជសីហ៍បង្ក្រាបគ្រឿងញៀន ប្រកួតចាញ់ កីឡាករ ឈាន វិច្ឆិកា សិស្សគុនក្លឹបកុសលកីឡាដោយពិន្ទុ, កីឡាករ ណុប ខ្លានាង សិស្សគុនរ៉ាហាប់ស្វាយប៉ាក ប្រកួតឈ្នះពិន្ទុកីឡាករ ឆាយ រដ្ឋា មកពីក្លឹប បាត់ដំបងពាយ័ព្យ និងកីឡាករ ហុង ចាយ មកពីក្លឹបពន្លឺសាមគ្គីខេត្តបាត់ ដំបង ត្រូវបានកីឡាករ រៀវ ចំណាប់ សិស្សគុនក្លឹបមជ្ឈមណ្ឌលកីឡា វាយឲ្យសន្លប់ក្នុងទឹកទី២ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles