Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple ទាក់ទាញបានបុគ្គលិកជាន់ខ្ពស់ Nike ពីររូប ឲ្យជួយបង្កើត iWatch

$
0
0

យោងតាម LinkedIn Profiles របស់ Ryan Bailey ប្រធានវិស្វករ Hardware និង Jon Gale អនុប្រធានជាន់ខ្ពស់ របស់ Nike ត្រូវបានក្រុមហ៊ុន Apple ទាក់ទាញឲ្យមកបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។

គេហទំព័រ Apple Insider បានចុះផ្សាយថា អនុប្រធានជាន់ខ្ពស់របស់ Nike ទាំងពីរនេះ ត្រូវបាន Apple ទាក់ទាញទឹកចិត្តបាន រហូតដល់ព្រមចូលបម្រើការងារនៅ Apple កាលពីខែមិថុនា ប៉ុន្តែព័ត៌មាននេះ មិនត្រូវបាន Apple ប្រកាសឲ្យ ដឹងឡើយ។

ក្រុមហ៊ុន Apple បានប្រមូលនូវវិស្វករ និងអ្នកជំនាញខាងនាឡិកាជាច្រើនមកពី Nike និងមកពីក្រុមហ៊ុន ផលិតនាឡិកាស្វីស ហើយបើ តាមការប៉ាន់ប្រមាណ Apple ពិតជាមាន iWatch នាឡិកាឆ្លាតវៃ នៅក្នុងឆ្នាំនេះពិតមែន។ ប្រភពខាងលើបានបញ្ជាក់ថា  Bailey និង Gale ទំនងជាចូលក្នុងក្រុម Wearble របស់ Apple ដើម្បីរួមគ្នាបង្កើត iWatch។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែកញ្ញាខាងមុខនេះ iPhone 6 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន ជាមួយនឹង iWatch៕


Viewing all articles
Browse latest Browse all 4895

Trending Articles