Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អាល្លឺម៉ង់ Clone ហ្គេម Flappy Bird សង្ឃឹមទទួលបានការគាំទ្រ

$
0
0

កាលពីចុងឆ្នាំ ២០១៣ ហ្គេម Flappy Bird បានលេចមុខឡើង ព្រមទាំងទទួលបានការគាំទ្រ និងនិយមលេងយ៉ាង ខ្លាំងប៉ុន្តែក្រោយ មកស្រាប់តែលោក Dong Nguyen អ្នកបង្កើតហ្គេមមួយនេះដកចេញពីStore ដែលបានធ្វើឲ្យអ្នកប្រើ ប្រាស់ជាច្រើនខកបំណង។

ដោយឡែកកាលពីថ្មីៗនេះ មានហ្គេមថ្មីមួយមានលក្ខណៈស្រដៀងនឹងហ្គេម Flappy Bird ត្រូវបានបង្កើតឡើងសម្រាប់លេងជាមួយនឹងប្រព័ន្ធដំណើរការ Android។ ហ្គេម Flopsy Bird ត្រូវបាន បង្កើតឡើងដោយសិស្សអាល្លឺម៉ង់ ឈ្មោះ Sebastian Mauer គោលបំណងនៃការបង្កើតហ្គេមនេះ គឺចង់សាកល្បងសមត្ថភាពនិងចង់ឲ្យ អ្នកប្រើប្រាស់លេងកម្សាន្ត ព្រោះថាវាស្រដៀងគ្នាទៅនឹងFloppy Bird។

លោក Nguyen អ្នកបង្កើតហ្គេម Flappy Birdជនជាតិវៀតណាមបានថ្លែងឲ្យ ដឹងកាលពីថ្មីៗនេះថា លោកមានគម្រោងបញ្ចូលហ្គេម Flappy Bird និងហ្គេមថ្មីមួយទៀតចូលទៅក្នុង iTunes និង Play Store ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់លេចឮព័ត៌មានថ្មីឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីលោក Nguyen ដាក់ឲ្យទាញយក Floppy Bird នោះ លោក Nguyen អាចរក ប្រាក់បាន ៥០.០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃពីហ្គេមមួយនេះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles