Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Ashley Cole ផ្លាស់ចេញពី Chelsea ទៅលេងឲ្យ Roma ២ឆ្នាំ

$
0
0

ក្រុងឡុង៖ កីឡាករខ្សែការពារឆ្នើម Ashley Cole បានសម្រេចចិត្តចាកចេញពីក្លឹបតោខៀវ Chelsea របស់អង់គ្លេសទៅ លេងឲ្យក្លឹប AS Roma របស់អ៊ីតាលីក្រោមកិច្ចសន្យា រយៈពេល២ឆ្នាំ នៅមុនពេលរដូវ កាលថ្មី ឆ្នាំ២០១៤-២០១៥ចាប់ ផ្តើមខែក្រោយនេះហើយ ។

តារាបាល់ទាត់វ័យ៣៣ឆ្នាំ ជនជាតិអង់គ្លេសរូបនេះ បានប្រាប់គេហទំព័រ BBC ថាកិច្ចសន្យាថ្មីរបស់គាត់នៅ ជាមួយនឹង AS Roma នឺងអស់សុពលភាព រហូតដល់ឆ្នាំ២០១៦ នៅក្រោយពេលដែលកិច្ចសន្យារបស់ ខ្សែការពារស្លាបឆ្វេង Cole បានអស់សុពលភាព នៅដំណាច់រដូវកាលនេះ និងបានទំទាស់មិនព្រមបន្តកិច្ច សន្យាថ្មីទៀតនៅទឹកដី Stamford Bridge ជាមួយនឹងការរួមរស់ជាមួយគ្នា អស់រយៈពេល៨ឆ្នាំរួចមក ។

ខ្សែការពារដែលបានសម្រេចចិត្ត លាឈប់ពីក្រុមជម្រើសជាតិ នាឆ្នាំ២០១៤នេះបានមកចូលរួមលេងឲ្យ Chelsea នា អំឡុងឆ្នាំ២០០៦ ដែលបានជួយឲ្យក្រុមតោមួយនេះឈ្នះពាន Premier League បានម្តងនាឆ្នាំ ២០១០ និងពានធំ UEFA Champions League ឆ្នាំ២០១២ក្រោយឈ្នះក្រុម Bayern Munich របស់អាល្លឺម៉ង់ ហើយក្រៅពីនោះ Cole ក៏បានជួយឲ្យ Chelsea ឈ្នះពាន FA Cup បាន៤ដង និងមានឱកាសប្រជែង នៅលើ ទីលាន Champions League បន្តទៀតដែរ ខណៈដែល Roma បានឈ្នះកៅអីមួយដែរ បន្ទាប់ពីបានរងជើងឯក ក្នុងក្របខណ្ឌ Italy-Serie A នារដូវ កាលមុន បន្ទាប់ពី Juventus ការពារពានបានសម្រេច ។

រហូតមកទល់នឹងពេលនេះ Chelsea ទើបតែបានបាត់បង់កីឡាករ ១មួយនៅឡើយទេ ជាមួយនឹងការទិញចូល មកវិញ បាន២រូមមានខ្សែប្រយុទ្ធ Diego Costa មកពីក្លឹប Atletico Madrid និងខ្សែបម្រើ Cesc Fabregas មកពីក្លឹប FC Barcelona របស់អេស្ប៉ាញដូចគ្នា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles