Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Twitter តែងតាំង​ប្រធាន​ហិរញ្ញវត្ថុថ្មី ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​កើន​ឡើង​ជិត ៥%

$
0
0

បណ្ដាញទំនាក់ទំនាក់សង្គម Twitter បានប្រកាសតែងតាំងលោក Anthory Noto ជាប្រធានហិរញ្ញវត្ថុថ្មី ដែលជាអតីតបុគ្គលិក ជាន់ខ្ពស់ក្រុមហ៊ុន Goldman Sachs ហើយតម្លៃហ៊ុនរបស់ Twitter បានកើនឡើង ៤,៨ភាគរយភ្លាម ក្រោយពេលប្រកាស ដំណឹងល្អមួយនេះ។

អតីតប្រធានហិរញ្ញវត្ថុចាស់ លោក Mike Cupta ត្រូវបានក្រុមហ៊ុន Twitter ដំឡើងតំណែងជា អនុប្រធានជាន់ខ្ពស់ យុទ្ធសាស្ត្រនៃការវិនិយោគ។

កាលពីខែមុន លោក Ali Rowghani ប្រធានចាត់ការទូទៅ (COO) របស់ Twitter បានលាឈប់ពីតំណែង ដោយសារតែមានជម្លោះ ជាមួយនឹងលោក Dick Costolo នាយកប្រតិបត្តិ Twitter ហើយក្រោយពីការលាឈប់ Twitter ក៏បានយកតំណែងប្រធាន ចាត់ការទូទៅចែកជាពីរ។

គួរបញ្ជាក់ផងដែរថា លោក Noto បានចូលបម្រើ ការងារនៅក្នុងក្រុមហ៊ុន Twitter អស់រយៈពេល៦សប្ដាហ៍មក ហើយទើបតែប្រកាស តែងតាំងជាប្រធាន ហិរញ្ញវត្ថុនៅថ្ងៃនេះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles