Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Google ទិញកូន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​តន្ត្រី Songza

$
0
0

ក្រុមហ៊ុនអ៊ីនធើណែតយក្ស Google និយាយថា ខ្លួនបានទិញក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming Music ប៉ុន្តែមិនបានបញ្ជាក់ពីតម្លៃនោះទេ។

ក្រុមហ៊ុន Songza ត្រូវបានបង្កើតឡើងកាលពីឆ្នា ២០១០ ហើយបច្ចុប្បន្ននេះមាន អតិថិជនស្ដាប់បទចម្រៀង និងប្រើប្រាស់របស់សេវាកម្ម របស់ក្រុមហ៊ុនមួយនេះ រហូតដល់ទៅ ៥,៥លាននាក់ បើធៀបជាមួយនឹងក្រុមហ៊ុន Pandora Media Inc មាន ៧៥លាននាក់។

បើទោះបីជា Songza ជាក្រុមហ៊ុនមួយតូចក្ដី ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា មានចំណុចពិសេសក្នុង បង្កើតនូវសេវាកម្មតម្ត្រី ដែលជាហេតុធ្វើឲ្យ Google ពេញចិត្ត។

តំណាងក្រុមហ៊ុន Google បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនគ្មានគម្រោង រំលាយក្រុមហ៊ុន Songza ចូលជាមួយសេវាកម្ម Music All Access និង YouTube នោះទេ ពោលគឺទុកឲ្យនៅដដែល។

លោក Elisa Roman នាយកប្រតិបត្តិក្រុមហ៊ុន Songza បានថ្លែងថា លោកពិតជាសប្បាយរីករាយ ក្នុងការសហការ ជាមួយនឹងក្រុមហ៊ុន Google ហើយលោកជឿជាវានឹង ល្អប្រសើរជាងអ្វីដែល មាននៅពេលបច្ចុប្បន្ន៕


Viewing all articles
Browse latest Browse all 4895

Trending Articles