បច្ចុប្បន្ន Apple ជាក្រុមហ៊ុនផលិត ទូរស័ព្ទដៃធំលំដាប់ទី២ នៅក្នុងពិភពលោក បន្ទាប់ពីក្រុមហ៊ុន អេឡិចត្រូនិកកូរ៉េ Samsung ហើយបើនិយាយពីប្រាក់ចំណេញនោះ Apple ទទួលបានខ្ពស់ជាង ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ។
កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណូលសរុប ១៧០,៩១ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធចំនួន ៣៧,០៣ពាន់លានដុល្លារអាមេរិក។ តើលោកអ្នកដឹងទេថា ក្នុង១វិនាទី ក្រុមហ៊ុន Apple រកប្រាក់ចំណូលបានប៉ុន្មាន ហើយចំណេញប៉ុន្មាន?
យោងតាមរបាយការណ៍របស់គេហទំព័រ WorlPay Zinc បានឲ្យដឹងថា ក្នុង១វិនាទីក្រុមហ៊ុន Apple រកប្រាក់ចំណូលបាន ៨.១២៩ដុល្លារអាមេរិក និងចំណេញ ១.៧៦២ដុល្លារអាមេរិក ហើយក្នុង១នាទី រកបានប្រាក់ចំណូល ៣២៥.១៧១ដុល្លារអាមេរិក និងចំណេញ ៧០.៤៦៦ដុល្លារអាមេរិក៕a