Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

NOCC ជំរុញឲ្យព្រឹត្តិការណ៍ ជើងឯកកីឡា និស្សិតឧត្តមសិក្សាឆ្នាំនេះ មានសក្ដានុពល ខ្លាំងជាងមុន

$
0
0

ភ្នំពេញៈ ការប្រកួតកីឡា ជ្រើសរើសជើងឯក និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំ ២០១៣-២០១៤ ដែលរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៥ ខែមិថុនាចុង សប្ដាហ៍នេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ត្រៀមខ្លួនរួមជាស្រេច ក្នុងការ ចូលរួមរៀបចំ ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ឲ្យមានការរីកចម្រើន និងមានសក្ដានុពល ខ្លាំងជាងឆ្នាំមុនៗ ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការ បច្ចេកទេស សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួង អប់រំបានថ្លែងឲ្យដឹងថា “ទោះបីការប្រកួត នេះគ្រាន់តែ ជាការប្រកួតលក្ខណៈ គ្រឹស្ថានថ្នាក់ជាតិក៏ដោយ ប៉ុន្ដែយើងក៏ត្រូវរៀបចំ ឲ្យបានត្រឹមត្រូវ និងមានលក្ខណៈ ស្ដង់ដាផងដែរ ដើម្បីធ្វើឲ្យកីឡាករ-កីឡាការិនី មានសមត្ថភាពគ្រប់គ្រាន់ ដែលអាច ប្រកួតប្រជែង ជាលក្ខណៈ អន្ដរជាតិ ក្នុងក្របខណ្ឌ និស្សិតសាកលវិទ្យាល័យបាន” ។

ដើម្បីធ្វើឲ្យវិស័យកីឡា ក្នុងប្រទេសកម្ពុជា មានការរីកចម្រើន ស្របតាមទិសដៅ របស់រាជរដ្ឋាភិបាល លោក ស៊ាន បូរ៉ាត បានបញ្ជាក់ថា “ដើម្បីសម្រេចនូវលទ្ធផល ដែលយើងចង់បាននោះ យើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង អនុវត្តន៍ការងារ ទៅតាមកាតព្វកិច្ចរៀងៗខ្លួន ហើយត្រូវកាត់សេចក្ដី ប្រកបដោយ ភាពយុត្តិធម៌ ត្រឹមត្រូវ មិន លំអៀង ចៀសវាង នូវបាតុភាពផ្សេងៗក្នុងអំឡុងពេលប្រកួត ។ ជាពិសេស យើងត្រូវរួមគ្នា អភិវឌ្ឍវិស័យកីឡា ឲ្យមានកាន់ រីកចម្រើនឆាប់បំផុត ដើម្បីឈានទៅធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា SEA Games នាឆ្នាំ២០២៣ ខាងមុខនេះ” ។

ជាមួយគ្នានោះដែរលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជានឹងចូលរួម ខិតខំជួយព្រឹត្តិការណ៍កីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេស ឲ្យមានការគាំទ្រ កាន់តែច្រើន ដើម្បីធ្វើឲ្យសិស្ស-និស្សិតកម្ពុជា មានឱកាសបន្ដចូលរួម ក្នុងព្រឹត្តិការណ៍ អន្ដរជាតិ ដើម្បីដណ្ដើម កិត្តិយសប្រទេស ជាតិរបស់ខ្លួន ។

អគ្គលេខាធិការខាងលើ បានបន្ដទៀតថា រាល់សកម្មភាពកីឡាទាំងអស់ អាចដំណើរការ ទៅប្រកបដោយ ភាពជោគ ជ័យនោះ គឺអាស្រ័យទៅលើ អ្នករៀបចំ និងអ្នកឧបត្ថម្ភគាំទ្រ ដែលសុទ្ធតែជាកត្ដា សំខាន់ៗក្នុង ការរួមចំណែកធ្វើ ឲ្យវិស័យកីឡា ក្នុងប្រទេសយើង មានការរីកចម្រើនខ្លាំង ។ ជាក់ស្ដែង ធនធាននៅតាម បណ្ដាសាកលវិទ្យាល័យ និងគ្រឹះ ស្ថានសិក្សាផ្សេងៗ គឺមានច្រើន ដែលយើងអាចជ្រើសរើស មកបណ្ដុះ បណ្ដាល ឲ្យមានសមត្ថភាព កាន់ល្អប្រសើរឡើង ថែមទៀត ។ ដូច្នេះការប្រកួត ព្រឹត្តិការណ៍កីឡា និស្សិត ឧត្តមសិក្សា និងមធ្យមសិក្សា ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៥-២៩ ខែមិថុនាខាងមុខនេះ លោក វ៉ាត់ ចំរើន អះអាងនឹង ជួយឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យ កីឡាខ្មែរយើង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles