Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កាសត្រចៀក Apple ប្រហែលជា​មិនអាច​ប្រើ​ជាមួយ​នឹង​ឧបករណ៍​ផ្សេង​បាន​នោះ​ទេ នា​ពេល​អនាគត

$
0
0

ខណៈពេលដែល ប្រភពព័ត៌មាន ជាច្រើនកំពុងតែ ផ្ដោតអារម្មណ៍លើ iPhone 6 នោះ ស្រាប់តែនៅពេលនេះ មានព័ត៌មានថ្មី លេចឮមកថា កាសត្រចៀករបស់ក្រុមហ៊ុន Apple ទំនងជាមិនអាចប្រើ ជាមួយនឹងឧបករណ៍ ផ្សេងបាននោះទេ។

យោងតាមសារព័ត៌មាន 9ToMac បានឲ្យដឹងថា ក្រោយពេលដែលក្រុមហ៊ុន Apple បានកាស Beats នោះ Apple ប្រហែលជាយកចិត្តទុកដាក់ ទៅលើការផលិតកាសបន្ដិច ដោយនៅក្នុងនោះ Apple នឹងផលិតកាសឡើង ដោយអាចប្រើបានតែជាមួយ នឹងឧបករណ៍របស់ខ្លួនប៉ុណ្ណោះ ពោលគឺមិនអាចប្រើ ជាមួយនឹងឧបករណ៍ របស់ក្រុមហ៊ុនផ្សេងបាននោះទេ។

មូលហេតុដែលក្រុមហ៊ុន Apple ធ្វើដូច្នេះ ត្រូវបានគេដឹងថា មកពីក្រុមហ៊ុន Apple មិនចង់ឲ្យអ្នកប្រើយក កាសត្រចៀករបស់ខ្លួនទៅ ប្រើជាមួយនឹងឧបករណ៍ផ្សេង ដែលនាំឲ្យបាត់បង់គុណភាពសំឡេង៕


Viewing all articles
Browse latest Browse all 4895

Trending Articles