ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងជាក្រុមហ៊ុន ផលិតរថយន្តធំជាងគេ Toyota នៅថ្ងៃពុធទី១១ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ បានប្រកាសថា ខ្លួនបានប្រមូលរថយន្តចំនួន ២,៧៩លានគ្រឿងបន្ថែម ទៀតនៅជុំវិញពិភពលោក ដោយក្នុងនោះ មាន ៥៦០.០០០គ្រឿងត្រូវប្រមូល នៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន BBC។
នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា រថយន្តដែលត្រូវប្រមូលនោះ មានបញ្ហាផ្នែកពោងសុវត្ថិភាព ដែលបង្កឲ្យឆេះ ឬគ្រោះថ្នាក់បាន។ ក្រុមហ៊ុនបានបញ្ជាក់ថា នៅមុនពេលដែល ក្រុមហ៊ុនប្រកាសប្រមូលនេះ ក្រុមហ៊ុនបានទទួលនូវ សេចក្ដីរាយការណ៍ជាច្រើនពី សំណាក់អ្នកប្រើប្រាស់នៅក្នុង ប្រទេសជប៉ុនពីបញ្ហា ពោងសុវត្ថិភាព ដូច្នេះ ក្រុមហ៊ុនក៏ចាប់ផ្ដើម ធ្វើការស្រាវជ្រាវ និងប្រកាសប្រមូលតែម្ដង។
គួរបញ្ជាក់ផងដែរថា រថយន្តដែលត្រូវប្រមូលនេះ បានប៉ះពាល់ដល់ម៉ូដែល Corolla, Camry Yaris និង Vios ហើយក្រុមហ៊ុននឹងធ្វើការ ផ្លាស់ប្ដូរជូនដោយគិតថ្លៃ៕