ញ៉ូវយ៉ក៖ ក្រុមហ៊ុនផលិត និងចែកចាយ គ្រឿងអេឡិចត្រូនិចដ៏ល្បីល្បាញ របស់កូរ៉េខាងត្បូង Samsung គ្រោងសហការជាមួយ ក្រុមហ៊ុន លក់សៀវភៅ លំដាប់កំពូលនៅ សហរដ្ឋអាម៉េរិក ឈ្មោះ Barnes & Noble (B&N) ក្នុងគោលបំណង ដើម្បីផលិតកុំព្យូទ័រលើ តុ និងចែកចាយ នៅលើទីផ្សារ ។
ក្រុមហ៊ុនទាំងពីរបានលើកឡើង នៅក្នុងសេចក្តីប្រកាសរួមគ្នាថា នេះជាគម្រោងការមួយ ដែលក្រុមហ៊ុនទាំងពីរ នឹងចាប់ដៃគ្នាផលិត កុំព្យូទ័រ ប្រភេទនៅលើតុ ដើម្បីចែកចាយ នៅលើទីផ្សារ នាអនាគត ។ក្រុមហ៊ុនទាំងពីរ បានបញ្ជាក់ថា ការសហការគ្នានេះគឺនឹងផលិត កុំព្យូទ័រសម្រាប់ ដាក់លើតុ ដែលគេឲ្យ ឈ្មោះថា Samsung Galaxy Tab 4 Nook tablets ។
លោក Michael Huseby នាយកប្រតិបត្តិក្រុមហ៊ុន B&N បានបញ្ជាក់ថា "យើងរីករាយណាស់ ដែលបានសហការ ជាមួយក្រុមហ៊ុន Samsung ដោយនឹងបង្កើត ឡើងនូវកុំព្យូទ័រ ដាក់លើតុ ដែលជាបច្ចេកវិទ្យាថ្មីមួយ សម្រាប់ពិភពលោក" ៕