Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ្នកគាំទ្រ សម្តែងការខកចិត្ត នឹងសង្វៀនប្រដាល់បាយ័ន ម្សិលមិញ

$
0
0

ភ្នំពេញៈ អ្នកស្នេហា និងនិយមគាំទ្រវិស័យ កីឡាប្រដាល់  ដែលតែងតែចូលទៅ ទស្សនាកម្មវិធី ប្រកួតប្រចាំសប្ដាហ៍ របស់សង្វៀនបាយ័ន ស្ទឹងមានជ័យ បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការខកជើង មកបានទស្សនា ការប្រកួតរវាង ជើងខ្លាំង លាង ស៊ីពេជ្រ សិស្សគុនក្លឹបក្រសួងការពារជាតិ ជួបជាមួយនឹងកីឡាករ ឯម ខ្លឹមខ្មៅ មកពីក្លឹបឬទ្ធីពោធិ សែនជ័យ ដោយដាក់កីឡាករ ឡេះ តើក មកពីជំនួសទៅវិញ ។

សម្រាប់គូឯកប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០១៤ទស្សនិកជនជាច្រើនបានរំពឹងថា នឹងបាន សប្បាយភ្នែកជាមិនខានក្នុងការត្រៀមទស្សនាជំនួបរវាងកីឡាករ លាង ស៊ីពេជ្រ និងកីឡាករ ឯម ខ្លឹមខ្មៅ នោះ ។ ប៉ុន្ដែលុះដល់ថ្ងៃប្រកួត ស្រាប់តែគណៈកម្មការរៀបចំគូប្រកួតបានប្ដូរកីឡាករ លាង ស៊ីពេជ្រ ចេញឲ្យកីឡាករ ឡេះ តើក មកប្រកួតជំនួសទៅវិញ ដែលជាមូលហេតុធ្វើឲ្យអ្នកគាំទ្រ ដែលខំធ្វើដំណើរមកពីចម្ងាយ ដើម្បីទស្សនាការប្រកួតនោះ ខកចិត្តយ៉ាងខ្លាំងទៅវិញ ។

ការផ្លាស់ប្ដូរគូប្រកួតខាងលើ ដោយដាក់ឲ្យកីឡាករ ឡេះ តើក ប្រកួតជាមួយកីឡាករ ឯម ខ្លឹមខ្មៅ គឺមិនសូវទទួលបាន ការគាំទ្រប៉ុន្មានទេ ព្រោះសមត្ថភាពរបស់កីឡាករទាំង២ ខុសគ្នាឆ្ងាយណាស់ ពោលគឺវាយមិនសូវល្អមើលឡើយ ។ បើទោះបី ឡេះ តើក អាចតស៊ូបាន៥ទឹកក៏ពិតមែន ប៉ុន្ដែកីឡាករ ឯម ខ្លឹមខ្មៅ វាយមិនសូវអស់ពីសមត្ថភាពឡើយ ដែលមើលទៅគ្រាន់តែវាយបណ្ដែតឲ្យ ឡេះ តើក ស៊ូបាន៥ទឹក ដើម្បីទាក់ទាញប្រជាប្រិយភាពពីទស្សនិកជនប៉ុណ្ណោះ ។ ចប់ការប្រកួត ឯម ខ្លឹមខ្មៅ ឈ្នះ ឡេះ តើក ដោយពិន្ទុ ដែលលទ្ធផលនេះមានអ្នកទាយដឹងមុនបាត់ទៅហើយ ។

ចំណែកលទ្ធផល៣ប្រកួតផ្សេងទៀត គឺសន្លប់ទាំង៣តែម្ដង គឺកីឡាករ សុខ ចំរើនស្រ៊ុន មកពីមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ផ្ដួលកីឡាករ យ៉ាម រ៉េត មកពីក្លឹបរស្មីកុមារកំព្រា ឲ្យសន្លប់ត្រឹមទឹកទី៤, កីឡាករ ហាក់ ចន្ធី មកពីក្លរាបរ៉ា ហាប់ស្វាយប៉ាក សន្លប់ក្រោមកណ្ដាប់ដៃកីឡាករ ឯម ស៊ីថា សិស្សគុនក្លឹបឬទ្ធីពោធិសែនជ័យ ត្រឹមទឹកទី៣ និងកីឡាករ ម៉ូ ណារ៉ុង មកពីក្លឹបព្រៃទទឹង ផ្ដួលកីឡាករ ជា សុខស មកពីក្លឹបអមតៈគុនខ្មែរឲ្យសន្លប់ត្រឹមទឹកទី២ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles