Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Liverpool ទិញបានខ្សែប្រយុទ្ធ ជើងខ្លាំង Lambert មកពីក្លឹប Southampton

$
0
0

ក្រុងឡុងដ៍ៈ ក្រុមដែលកំពុងតែឡើងជើងខ្លាំង ហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀង ថ្មីមួយទៀត ជាមួយ នឹងក្លឹបលេងក្នុង Premier League ដូចគ្នា Southampton ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធលេខ១ Rickie Lambert ប្រចាំក្លឹបមួយនេះ មកកាន់ទឹកដី Anfield ដើម្បីត្រៀម ប្រយុទ្ធទាំងក្នុងលីក និង UEFA Champions League នារដូវកាលឆ្នាំ ២០១៤-២០១៥ ដ៏ខ្លីខាងមុខនេះ ។

ខ្សែប្រយុទ្ធជនជាតិអង់គ្លេស Lambert រូបនេះជាកីឡាករទី១ ដែលក្រុមហង្សក្រហម Liverpool ទិញបានជាមួយ នឹង ការចុះកិច្ចសន្យា រយៈពេល២ឆ្នាំដំបូង ក្រោមកញ្ចប់ថវិកា ៦លានដុល្លារអាម៉េរិក នៅក្រោយពេល ដែលបាន ពិនិត្យ សុខភាពរួចរាល់ ហើយនោះនាព្រឹកមិញនេះ ។ Liverpool ក៏ជាក្លឹបដែល Lambert ធ្លាប់បានលេងផងដែរ កាលពី៥ឆ្នាំ មុន ដោយស្ថិតក្នុងឈុត យុវជនដោយបានអស់សុពលភាព នៃកិច្ចសន្យាជាមួយនឹង Southampton ក្នុងរយៈពេល ២ឆ្នាំមកនេះ ។

ការបញ្ចប់ក្នុងរដូវកាលឆ្នាំ២០១៣-២០១៤នេះ តារាបាល់ទាត់វ័យ៣២ឆ្នាំ Lambert ស៊ុតបញ្ចូលទី បាន១៤គ្រាប់ពីការ ចូលលេងបាន ៣៩ប្រកួត ក្នុងចំណោមការស៊ុតបញ្ចូលទី សរុបបានចំនួន១១៧គ្រាប់ ពីការបង្ហាញខ្លួនសរុប បាន ២៣៥ ដងនៅក្នុងក្លឹប ដែលទើបតែឡើង មកលេងក្នុង Premier League នៅរយៈពេល២ រដូវកាលចុងក្រោយនេះ បន្ទាប់ពី ផ្លាស់ចេញពីក្លឹប Bristol Rovers កាលពីឆ្នាំ២០០៩ ។ លើសពីនេះទៀតក្លឹប Liverpool ក៏បានការធ្វើការចរចា ក្នុងការ ទិញកីឡាករខ្សែបម្រើ Adam Lallana វ័យ២៦ឆ្នាំ ជនជាតិអង់គ្លេសក្នុងក្លឹប Southampton ដដែលបន្តទៀត និងខ្សែ ការពារជនជាតិក្រូអាត វ័យ២៤ឆ្នាំផងដែរ ស្ថិតក្នុងការដឹកនាំទិញ ពីសំណាក់គ្រូបង្វឹក Brendan Rodgers ។

សម្រាប់កីឡាករខ្សែការពារ Alberto Moreno វ័យ២១ឆ្នាំនៃក្លឹប Sevilla របស់អេស្ប៉ាញ ក៏កំពុងស្ថិត ក្នុងមុខព្រួញរបស់ ក្រុងរងជើងឯកពាន Premier League នារដូវកាលនេះផងដែរ ដោយដោយរំពឹងថា នឹងចំណាយអស់ប្រាក់ ប្រមាណ ២៤លានដុល្លារ ក្នុងការនាំយកកីឡាករ វ័យក្មេងរូបនេះ មកកាន់ Anfield នារដូវកាលក្រោយបាន ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles