Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តំណាងជើងខ្លាំងអេ ភូថង និងជ័យ កុសល ប៉ះគ្នាស្អែកនេះ

$
0
0

ភ្នំពេញៈ កូនសិស្សអធិរាជជង្គង់ហោះ-កែងឆេះ អេ ភូថង កីឡាករ សំអាង ឌុន ត្រូវបានគេផ្គូរផ្គង ឲ្យជួបជាមួយ កីឡាករ ឈាន វិច្ឆិកា កូនសិស្សអ្នកលេងជើងចាស់ដៃរហ័សចិត្តធំ ជ័យ កុសល នៅលើសង្វៀន ប្រដាល់បាយ័នបឹង ស្នោរ នាថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០១៤ស្អែកនេះ ។ ចាំមើលតើតំណាង អេ ភូថង ឬ ជ័យ កុសល នរណាជា ជើងខ្លាំងពិតប្រាកដ ក្នុងជំនួបលើកដំបូងនេះ?

សំអាង ឌុន និង ឈាន វិច្ឆិកា គឺជាកីឡាករវ័យក្មេង ដែលទើបចូលប្រឡូក ក្នុងវិស័យកីឡាប្រដាល់ ដើម្បីលើកស្ទួយ កេរ្ដិ៍មរតក បុព្វបុរសកម្ពុជា ។ ដោយក្ដីស្រលាញ់ និងចូលចិត្តប្រភេទកីឡា ឈឺសាច់មួយនេះ កីឡាករទាំងពីរ បាន ព្យាយាម ធ្វើការហ្វឹកហាត់ជាមួយ នឹងកំពូលអ្នកប្រដាល់ ដូចជាអតីតកីឡាករ អេ ភូថង និងកីឡាករ ជ័យ កុសល ជាដើម ។ ការហ្វឹកហាត់មិនទាន់ បានប៉ុន្មានផង ឌុន និង វិច្ឆិកា បានធ្វើឲ្យទស្សនិកជន ជាច្រើនចាប់អារម្មណ៍ ហើយ ក៏ត្រូវអ្នករៀបចំ ការប្រកួតតាមសង្វៀន ប្រកួតមួយចំនួនទាក់ទង យកទៅប្រកួតប៉ុស្ដិ៍គេទៀតផង ។

កីឡាករ សំអាង ឌុន ក្នុងពេលប្រកួតតែងតែ ឲ្យតម្លៃលើគូប្រកួតរបស់ខ្លួន មិនដែលមើលងាយ សមត្ថភាពគូភាគី នោះទេ ។ ដោយចិត្តអំណត់ ភាគច្រើនកីឡាកររូបនេះ តែងមានឱកាសវាយបក យ៉ាងស្រួលទៅគូប្រកួត របស់ខ្លួន វិញ តាមរយៈ ការប្រើកណ្ដាប់ដៃ ជង្គង់ និងជើងទាត់ផងដែរ ។ ហើយការប្រកួតលើកនេះ ឌុន មិនទាន់មានមហិច្ឆតា ថានឹងឈ្នះ ១០០%នៅឡើយទេ ។

ងាកមិនមើលប្រវត្តិ និងសាច់ស្នៀតរបស់កីឡាករ ឈាន វិច្ឆិកា វិញក៏មិនធម្មតាដែរ បន្ទាប់ពីគេធ្លាប់ វាយបំបាក់ សិស្ស ច្បងរបស់ខ្លួន ជាច្រើនលើកមិន ហើយនោះ ។ វិច្ឆិកា ល្អខាងប្រើកណ្ដាប់ដៃ ហើយរហ័សទៀតផង ប៉ុន្ដែគេ អន់កម្លាំងបន្ដិច ដែលពិបាកស៊ូ បានពេញ៥ទឹកណាស់ ។ ដូច្នេះជំនួបលើកដំបូងនេះ គេអាចទស្សន៍ទាយទុកបាន ៧០%ថា សំអាង ឌុន អាចយកឈ្នះ ឈាន វិច្ឆិកា បាន ។

រីឯគូប្រកួតផ្សេងទៀតរួមមានកីឡាករ ស្វាយ ចន្ថន មកពីក្លឹបកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ប្រកួតជាមួយ កីឡាករ ពេជ្រ ម្ទេសខ្មាំង សិស្សគុនក្លឹបអារុណរះ, កីឡាករ ឆាយ ម៉េត មកពីក្លឹបសំរោងកោង ជួបជាមួយកីឡាករ គឿម សុវណ្ណ នឿន មកពីក្លឹបឃ្លាំងមឿង ខេត្តពោធិ៍សាត់, កីឡាករ ចាន់ ចំរើន មកពីក្លឹបនិរោធមានជ័យ ប្រកួតជា មួយកីឡាករ កែវ សុបិន្ដ សិស្សគុនក្លឹប មជ្ឈមណ្ឌលកីឡា និងកីឡាករ វ៉ាន់ ជីវ័ន្ដ មកពីក្លឹបមិត្តប៉ូលីស ប៉ះកីឡាករ ពេជ្រ បុរិន្ទ មកពីក្លឹប អេថងកីឡា ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles