ក្រុងឡុងដ៍ៈ ក្រុមកាំភ្លើងធំ Arsenal បានឈ្នះពាន FA Cup មួយដែរក្នុងរដូវកាលឆ្នាំ២០១៣-២០១៤នេះ បន្ទាប់ពី វាយបកឈ្នះក្រុម Hull City ៣-២ វិញក្នុងនាទីបន្ថែមនៅកីឡដ្ឋាន Wembley វគ្គផ្តាច់ព្រ័ត្រយប់មិញនេះ ជាមួយនឹង ពាន២ផ្សេងទៀត Capital One Cup និង Premier League បានរបូតអស់ហើយនោះ ។
កីឡាករខ្សែបម្រើ Santi Cazorla បានជួយឲ្យ Arsenal តាមបាន១គ្រាប់វិញ នៅក្រោយពេលដែលក្រុម Hull City បានធ្វើការ នាំមុខ២គ្រាប់មុនហើយនោះនៅត្រឹមចាប់ផ្តើមលេងបានតែ៩នាទីប៉ុណ្ណោះ គឺគ្រាប់ទី១ពីការធ្វើបាន សម្រេច ដោយកីឡាករ James Chester នៅនាទីទី៤ និង៥នាទីបន្ទាប់ធ្វើបានសម្រេចដោយកីឡាករ Curtis Davies ។ Arsenal ស្ទើរតែព្រលឹងចុងសក់ទៅហើយ តែឱកាសមាសនេះបានត្រឡប់មកវិញតតាមរយៈ Laurent Koscielny រក បានគ្រាប់ទី២ ឲ្យកាំភ្លើងធំនៅនាទី៧១ ដោយបានបន្តរហូតដល់ បញ្ចប់នៃការប្រកួត៩០ពេញមា នលទ្ធផល ២-២ ។
ការសម្រាប់រយៈពេល១៥នាទី មុនពេលឈានដល់នាបន្ថែម១៥នាទី២ដង បានធ្វើឲ្យអ្នកចាត់ការទូទៅក្លឹប Arsenal លោក Arsene Wenger ប្តូរយុទ្ធសាស្រ្តលេង និងសម្រុកបន្តរហូតដល់នាទី១០៩ កីឡាករខ្សែបម្រើ Aaron Ramsey បានជួយឲ្យ Arsenal ឈ្នះពាន FA Cup តែម្តងដោយសារស៊ុតបញ្ចូលទីបានសម្រេចគ្រាប់ទី៣ និងអស់មន្ទិល ត្រឹមនេះ ពីការរង់ចាំពានលំដាប់ទី២របស់អង់គ្លេសមួយនេះអស់រយៈពេល៩ឆ្នាំមកនេះ បន្ទាប់ពីបានឈ្នះលើក ចុងក្រោយនាឆ្នាំ ២០០៥មកនៅទឹកដីរបស់ក្រុម Cardiff City នៅក្រោយពេលផ្តួលក្រុម Manchester United បានសម្រេចនៅវគ្គផ្តាច់ ព្រ័ត្រ ។
រាប់ទាំងលើកនេះទៀត Arsenal បានគ្រងតំណែងជើងឯកពាន FA Cup បាន១១លើកហើយស្មើនឹងក្រុម Man Utd ផងដែរ ខណៈដែលពាន Premier League ធ្លាប់ឈ្នះបាន ៣ដងដែរក្នុងការដឹកនាំពីសំណាក់គ្រូបង្វឹក ជនជាតិបារាំង លោក Arsene Wenger ដែលដឹកនាំ Arsenal បានយូរជាងគេផងដែរ បន្ទាប់ពីលោក Sir-Alex Ferguson ៕