Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមហ៊ុន Beats ត្រូវ​បាន​គេ​ប្ដឹង​ពី​បទ​ឆបោក

$
0
0

ខណៈពេលដែលព័ត៌មាន Apple ទិញ Beats កំពុងតែស្ថិតនៅក្នុង ភាពមិនច្បាស់លាស់ នៅពេលនេះ ស្រាបតែមាន ពាក្យបណ្ដឹងមួយទៅ ដល់ដៃតុលាកាដែល បានប្ដឹងដល់ក្រុមហ៊ុន Beats ពីបទឆបោក។
លោក David Hyman ស្ថាបនិកក្រុមហ៊ុន ផ្ដល់សេវាកម្មតន្ត្រី MOG Inc បានដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការជាន់ខ្ពស់ Los Angeles ដោយបានចោទ ប្រកាន់ក្រុមហ៊ុន Beats ថាបានឆបោក និងរំលោភលើសេចក្ដី ទុកចិត្តរបស់គាត់ក្នុង ការចែកភាគហ៊ុន និងប្រាក់ផ្សេងៗ។

ស្ថាបនិករូបនេះ បានបន្តទៀតថា កាលពីឆ្នាំ ២០១២ ខណៈពេលដែល Beats បានចុះកិច្ចព្រមព្រៀងទិញ MOG នោះ ក្រុមហ៊ុន Beats បានផ្ដល់ចុះកិច្ចសន្យា ផ្ដល់ភាគហ៊ុនដល់ខ្លួន ដែលគិតតាមតម្លៃ ជាក់ស្ដែងប្រមាណជា ៥០០លានដុល្លារអាមេរិក ឬច្រើនជាងនេះ ប៉ុន្តែលោកបាននិយាយ អស់រយៈពេលជាច្រើន ឆ្នាំមកហើយ លោកពុំទទួលបានប្រាក់នោះទេ។

យោងតាមពាក្យបណ្ដឹងដែល បានដាក់ទៅកាន់តុលាការ លោក David Hyman បានទាមទារសំណង ក្នុងលក្ខខណ្ឌមួយសមស្រប ប៉ុន្តែពាក់ព័ន្ធនឹងបណ្ដឹងនេះ អ្នកនាំពាក្យរបស់ Beats មិនបានធ្វើ អត្ថាធិប្បាយនោះទេ៕


Viewing all articles
Browse latest Browse all 4895

Trending Articles