Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប៉ូលីស ប៉ះ គិរីវង់ រីឯ បៀលប្រាយ ជួប Tri-Asia ក្នុងជើងទី២សប្តាហ៍នេះ

$
0
0

ភ្នំពេញៈ ព្រឹត្តិការណ៍បាល់ទាត់ Metfone Cambodian League 2014 ក្នុងជើងទី២ចាប់ផ្តើម នៅរសៀលថ្ងៃ សៅរ៍ ទី១៧ ខែឧសភានេះហើយ ដោយមានចំនួន ៤ប្រកួត ដែល ២ប្រកួតលេងនៅពហុកីឡដ្ឋានជាតិ និង ២ប្រកួត ទៀតលេងនៅទីលានស្តាតចាស់ ដែលជាការជួបគ្នារវាង ក្រុមអគ្គស្នងការនគរបាលជាតិ (ប៉ូលីស) ជើងឯក Hun Sen Cup 2014 ប៉ះក្រុមគិរីវង់សុខសែនជ័យ និងក្រុមបៀលប្រាយយូណាយធីត ប៉ះជាមួយក្រុម Tri-Asia ។

រីឯ២ប្រកួតទៀតធ្វើ នៅទីលានស្តាតចាស់វិញ រួមមានក្រុមក្រុមសាកលវិទ្យាល័យវេស្ទើន យូនីអែហ្វស៊ី ត្រូវ ជួបជាមួយ ក្រុមជើងឯក League រដូវកាលចាស់ឆ្នាំ២០១៣ ស្វាយរៀង ដោយមានលទ្ធផលស្មើគ្នា ០-០ កាល ពីជើងទី១ ខណៈ ក្រុមបាតតារាង Albirex Niigata Phnom Penh ប៉ះក្រុមខ្លាំង ចម្ការកៅស៊ូបឹងកេត ។

អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងឈរនៅលំដាប់លេខរៀង ទី៦ក្នុងតារាងបណ្តោះអាសន្ន ដោយលេង បាន១១ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់៤ មាន១៤ពិន្ទុ ។ ប៉ូលីស ធ្លាប់លេងស្មើ និងឈ្នះក្រុមគីរីវង់ កាលពីរដូវ កាលចាស់ ដោយមានលទ្ធផលជើងទី១ ១-១ និងជើងទី២ ឈ្នះ ២-០ និងបន្តឈ្នះគីរីវង់ ដោយលទ្ធផលបច្ចេកទេស ២-០ កាលពីជើងទី១រដូវ កាលនេះ ។ ចំណែក គីរីវង់សុខសែនជ័យ នៅពេលនេះឈរនៅលេខរៀងទី១០ក្នុងតារាង ដែលមាន១២ក្រុម ។ ដោយលេងបាន ១១ប្រកួតដូចគ្នា គីរីវង់ឈ្នះ២ ចាញ់៤ ស្មើ៤ មាន ១០ពិន្ទុ ។

ចំពោះបៀលប្រាយ ពេលនេះកំពុងឈរ នៅលំដាប់លេខរៀងទី៥ ក្នុងតារាង ដែលមាន១៧ពិន្ទុ ពីក្នុងការ លេងបាន ១១ប្រកួតកន្លងមក ឈ្នះ៥ ស្មើ២ និងចាញ់៤ប្រកួត ហើយ Tri-Asia វិញបានឡើងទៅឈរ នៅលេខ រៀងទី៤ ក្នុងតារាងវិញមាន ១៧ពិន្ទុ បន្ទាប់ពីលេងបាន ១១ប្រកួត Tri-Asia ឈ្នះ៥ ស្មើ២ និងចាញ់៤ប្រកួត ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles