Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Man Utd ខាតជាង ៣០លានផោន នៅរដូវកាល​ឆ្នាំ ២០១៣-២០១៤នេះ

$
0
0

ក្រុងមែនឆេស្ទើៈ ការចាប់ផ្តើមនូវទម្រង់លេង ដ៏អន់បំផុតបានធ្វើឲ្យ ក្រុមការពារតំណែងជើងឯក បិសាចក្រហម Manchester United ខាតបង់ប្រាក់ ប្រមាណជាង ៣០លានផោន នារដូវកាល ឆ្នាំ២០១៣-២០១៤នេះ ជាមួយនឹងការ បញ្ចប់ទៅដោយលេខ រៀងទី៧ ក្នុងតារាង Premier League ដោយមាន ៦៤ពិន្ទុ ។

លោក Ed Woodward នាយកប្រតិបត្តិ និងអនុប្រធានក្លឹប Man Utd បានថ្លែងប្រាប់គេហទំព័រ BBC ថា “Man Utd បានឈរនៅចំណាត់ថ្នាក់ ដ៏អន់បំផុតជាលើកទី២ ជាប្រវត្តិសាស្រ្ត ចាប់ពីរដូវកាលឆ្នាំ ១៩៨៩-១៩៩០ ដែលបានធ្លាក់មក ឈរនៅចំណាត់ថ្នាក់ លេខរៀងទី៧មិ នធ្លាប់មាន និងខាតអស់ជាង ៣០លានផោន ក្រោមការដឹកនាំពី សំណាក់អតីតគ្រូ បង្វឹកក្លឹប Everton លោក David Moyes ដែលបានចូលកាន់តំណែង ជាគ្រូបង្វឹកបង្គោល ជំនួសលោក Sir-Alex Ferguson” ។

អនុប្រធានក្លឹបជនជាតិ អង់គ្លេសរូបនេះ បានបន្តទៀតថា ក្រុមបិសាចក្រហម ជិតទទួលបាន គ្រូបង្វឹកថ្មីលោក Louis van Gaal ជនជាតិហូឡង់ ហើយទៅលើកិច្ចសន្យា រយៈពេល ៣ឆ្នាំដំបូងនៅទឹកដី Old Trafford ជំនួសកៅអី លោក David Moyes ដែលត្រូវបានបណ្តេញ ចេញពីតំណែងកាល ពីខែមេសា តែលោក Van Gaal នឹងមកដឹកនាំ Man Utd ជាផ្លូវ ការនៅក្រោយពេល បញ្ចប់ព្រឹត្តិការណ៍ World Cup 2014 នៅប្រេស៊ីល ដោយគាត់បាន ដាក់គ្រូបង្វឹក បណ្តោះអាសន្ន លោក Ryan Giggs ជាជំនួយការរបស់គាត់ ផងដែរក្នុងកិច្ចសន្ទនា មួយកាលពីថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០១៤ ។

គ្រូបង្វឹកជនជាតិហូឡង់ វ័យ ៦២ឆ្នាំលោក Louis van Gaal នឹងដឹកនាំក្រុមជម្រើសជាតិ ទឹកក្រូចហូឡង់ ប្រកួតមិត្តភាព ទល់នឹងក្រុមភ្ញៀវ អេក្វាទ័រ នារាត្រីថ្ងៃសៅរ៍ ទី១៧ ខែឧសភាស្អែកនេះ ដើម្បីសមជើងមុន ទៅប្រកួត World Cup នៅ ប្រេស៊ីល នាថ្ងៃទី១២ មិថុនា ឆ្នាំ២០១៤ ។

លោក Woodward បានបញ្ជាក់ថា ទឹកប្រាក់ខាតបង់ប្រមាណ ជាង ៣០លានផោន ដែលស្មើនឹង ១៥ភាគរយ ដែលបាន ចំណាយទៅប្រតិបត្តិការ ទិញកីឡាករមិនមាន ឥទ្ធិពលដូចជា Juan Mata ពីក្លឹបតោខៀវ Chelsea និងកីឡាករ Marouane Fellaini ពីក្លឹប Everton ជាមួយនឹងការបន្តកិច្ចសន្យាថ្មី របស់កីឡាករ Nani និង Adnan Januzaj ក្រោម ការដឹកនាំទិញពី លោក Moyes បានធ្វើឲ្យក្លឹបមួយនេះ មិនមានកៅអីនៅ Champions League ឬក៏ក្នុង ក្របខណ្ឌ UEFA Europa League នារដូវកាលឆ្នាំ ២០១៤-២០១៥ នោះទេ ។

មុននេះបន្តិចក្លឹប Man Utd ទទួលបានប្រាក់ចំណេញ សរុបចំនួន ១១៥,៥លានផោន ដែលមានការកើនឡើង ២៦ភាគ រយ គិតត្រឹមថ្ងៃទី៣១ ខែមីនា ដើមឆ្នាំ២០១៤នេះ តែក្លឹបម្ចាស់ជើងឯក ពាន Premier League ១៣ កាលនេះបានខាត បង់យ៉ាងច្រើនទៅវិញ បន្ទាប់ពីការចាយវាយ លើសចំនួនដូចសព្វដង ១៨.៩ភាគរយ ពីការដំឡើងប្រាក់ឈ្នួល ដល់កីឡាករជាពិសេស ខ្សែប្រយុទ្ធជើងចាស់ Wayne Rooney ជាថ្នូរនឹងការបន្ត កិច្ចសន្យា លេងឲ្យ Man Utd ទៀត ៕


Viewing all articles
Browse latest Browse all 4895

Trending Articles