ក្រុងម៉ាឌ្រីដៈ ក្រៅពីមានមិត្តស្រីស្អាតៗ មិនចាញ់គ្នាប៉ុន្មាននោះ តារាបាល់ទាត់ឆ្នើមៗ មួយចំនួន ក៏មានរថយន្តស៊េរី ទំនើបៗផងដែរដែល មានតម្លៃថ្លៃ រាប់លានអឺរ៉ូ តាមរយៈតម្លៃខ្លួនថ្លៃ ខ្ពស់កប់ពពក នៅក្នុងក្លឹបអាជីពធំៗ នៅលើពិភពលោក ដោយក្នុងមួយសប្តាហ៍ មានតម្លៃពលកម្ម ចាប់ពី ១៥ម៉ឺនដុល្លារអាម៉េរិក ។
ឆ្លងតាមការស្ទាបស្ទង់ រយៈពេលចុងក្រោយ រួចមក សបញ្ជាក់ឲ្យឃើញថា ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប ស្តេចស Real Madrid មានរថយន្តស្ពរម៉ាក La Ferrari មានតម្លៃ រហូតដល់ ២លាន ៣៥ម៉ឺនអឺរ៉ូ ដែលទើបតែកុំម្មង់ មកពី អ៊ីតាលី កាលពីចុងឆ្នាំ២០១៣ ជាមួយនឹងកម្លៃខ្លួន កីឡាករប្រធានក្រុម អន្តរជាតិព័រទុយហ្គាល់ រូបនេះមានរហូត ដល់ទៅ ១២០ម៉ឺនដុល្លារ ក្រោយពីចាកចេញពី ក្លឹប Manchester United នាអំឡុង ឆ្នាំ២០០៩ ។
ឡានថ្លៃទាំង១០ របស់កីឡាករសុទ្ធសឹង ជាប្រភេទឡានកុំម្មង់ ដើម្បីជិះកម្សាន្ត ក៏ដូចជាការជិះ ទៅហ្វឹកហាត់ និងប្រកួត ជាដើម ហើយវាក៏ជា ការបង្អួត រថយន្តស៊េរីទំនើបៗ ផងដែរជាមួយនឹង ការទាក់ទាញ ចំណាប់អារម្មណ៍ពី ក្រុមអ្នកសារព័ត៌ មាន និងអ្នកគាំទ្រទៀតផង នៅលើពិភពលោក ៕