Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

រកឃើញជើងឯក ប្រចាំមណ្ឌល បន្ទាយមានជ័យ នៃពាន Sponsor

$
0
0

ភ្នំពេញៈ កាប្រកួតបាល់ទះវគ្គជម្រុះរកជើងខ្លាំង ក្នុងមណ្ឌលខេត្តបន្ទាយមានជ័យ ដើម្បីដណ្ដើមពាន Sponsor លើកទី១ បានបញ្ចប់ទៀតហើយ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤នេះដោយក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន មង្គលបុរីជា អ្នកដណ្ដើមបានជើងឯក ។

នេះគឺជាមណ្ឌលទី៥ហើយ ដែលត្រូវបានបញ្ចប់ការប្រកួត និងរកឃើញជើងខ្លាំង៥ក្រុម ដើម្បីឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ។ ដូចគ្នានេះដែរលោក សឹម សានត្រាន តំណាងភេសជ្ជៈ Sponsor បានបញ្ជាក់ថា ការប្រកួតបាល់ ទះសិស្សវិទ្យាល័យ ក្នុងមណ្ឌលខេត្ដបន្ទាយមានជ័យនេះ គឺមាន៨ក្រុមចូលរួមក្នុងនោះ មានក្រុមវិទ្យាល័យកូប វិទ្យាល័យសិរីសោភ័ណ វិទ្យាល័យ ហ៊ុន សែន មង្គលបូរី វិទ្យាល័យមង្គលបូរី វិទ្យាល័យសម្ដេចឪ វិទ្យាល័យសម្ដេចក្រុមព្រះនរោត្តមរណឫទ្ធី វិទ្យាល័យហ៊ុនសែនខ្លាកូន វិទ្យាល័យអូអំពិល និងវិទ្យាល័យភ្នំធំ ។

លោក សឹម សានត្រាន បានបន្ដទៀតថា ក្រោយឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ គឺថ្ងៃទី០២ និងថ្ងៃទី០៣ ខែឧសភា នេះក្រុមវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ក៏ដណ្ដើមបានជ័យលាភីលេខ១ បន្ទាប់ពីប្រកួតឈ្នះក្រុមវិទ្យាល័យអូរអំពិល ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣-១សិតជាមួយនឹងគ្រាប់បាល់ ២៥-១៣, ២៥-១៨, ១៦-២៥ និង ២៦-២៤គ្រាប់ ។

តំណាងភេសជ្ជៈ Sponsor ខាងលើនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីចប់ការប្រកួត ក្នុងមណ្ឌលខេត្តបន្ទាយមានជ័យនេះ ក្រុមហ៊ុនលោក ក៏បានផ្ដល់ប្រាក់រង្វាន់ ដល់ក្រុមកីឡាករដណ្ដើមបាន ជ័យលាភីដូចមណ្ឌលផ្សេងៗផងដែរ ក្នុងនោះ លេខ១គឺក្រុមវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ទទួលបានទឹកប្រាក់ចំនួន៣លាន នឹង២០ម៉ឺនរៀល, លេខ២ ក្រុមវិទ្យាល័យអូរអំពិល ទទួលបានទឹកប្រាក់ចំនួន២លានរៀល និងចំណាត់ថ្នាក់លេខ៣ មាន ២ក្រុមគឺវិទ្យាល័យកូប និងវិទ្យាល័យសម្ដេចឪ ទទួលបានទឹកប្រាក់ចំនួន៨០ម៉ឺនរៀលស្មើៗគ្នា ។

សូមបញ្ជាក់ថា មកដល់ពេលនេះយើងបានរកឃើញក្រុមជើងខ្លាំង ចំនួន៥ក្រុមហើយ ដែលត្រូវត្រៀមកប្រកួតវគ្គ ៨ក្រុម ចុងក្រោយ (វគ្គផ្ដាច់ព្រ័ត្រ) នៅរាជធានីភ្នំពេញ គឺមានក្រុមវិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី (មណ្ឌលភ្នំពេញ) ក្រុមវិទ្យាល័យ ព្រះសីហនុ (មណ្ឌលកំពង់ចាម) ក្រុមវិទ្យាល័យហ៊ុន សែនសួង (មណ្ឌលត្បូងឃ្មុំ) និងក្រុមវិទ្យាល័យអង្គរ (មណ្ឌលសៀម រាប) និងក្រុមវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ទើបដណ្ដើមបានជើងឯក ក្នុងមណ្ឌលខេត្តបន្ទាយមានជ័យខាងលើ ។ ដូច្នេះពេលនេះ នៅសល់៣មណ្ឌលទៀត ដែលមិនទាន់បានធ្វើការប្រកួត ក្នុងនោះមានមណ្ឌលខេត្តបាត់ដំបង មណ្ឌល ខេត្តស្វាយរៀង និងមណ្ឌលខេត្តព្រះសីហនុ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles