Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កែវ រំចង់ ឡើងសងសឹក​ជំនួស ឯម វុត្ថា ទល់នឹង​ជើងខ្លាំង​មកពីថៃ

$
0
0

ភ្នំពេញៈ កីទ្បាករ កែវ រំចង់ ជើងខ្លាំងខាងកម្លាំងមកពី ក្លឹបកងពលតូចអន្តរាគមន៍ លេខ៨ ភ្នំទ្រព្យនឹងទ្បើងប្រកួត ជាមួយកីទ្បាករ Kamlaphet Sornsamnak មកពីប្រទេសថៃ ដើម្បីសងសឹកជំនួសឲ្យ មិត្តរួមជាតិនាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ នៅលើសង្វៀន ប្រដាល់ថ្មីរបស់ ស្ថានីយទូរទស្សន៍បាយ័ន នៅសាលរោងសៀកអតីត មហោស្រព ទន្លេបាសាក់ខាងមុខ រដ្ឋសភាថ្មី ។

កែវ រំចង់ បច្ចុប្បន្ននេះ រាងធ្លាក់កូដបន្តិចបន្ទាប់ពី អ្នកប្រដាល់រូបនេះ បរាជ័យផ្ទួនៗជាលើកទី៣ ក្រោមថ្វីដៃកីឡាករ សិស្ស ប្អូន វង្ស ណយ និងបានបាត់បង់ ខ្សែក្រវាត់មួយគ្រឿង ទៀតផងនោះ ។ រំចង់ ឥទ្បូវនេះបានបាត់បង់ ប្រជាប្រិយភាពយ៉ាង ខ្លាំងពីសំណាក់ទស្សនិកជន ដែលធ្លាប់គាំទ្រ រូបគេពីមុនមក ។

យ៉ាងណាមិញ កែវ រំចង់ ជាអ្នកប្រដាល់មួយ ដែលមានកណ្តាប់ដៃ ធ្ងន់រហ័ស និងកែងដ៏មុតស្រួច របស់គេ ហើយជា ពិសេសនោះគឺ គេអាចបញ្ចេញ កណ្តាប់ដៃបានភ្លាមៗ ស្របជាមួយ ទាំងការទាត់-ជង្គង់ និងកែងជាដើម ។ ហើយការ ប្រកួតខាងលើនេះផងដែរ មានអ្នកស្នេហាវិស័យកីទ្បា ប្រដាល់ជាច្រើនរូប បានរំពឹងទុកថា កែវ រំចង់ អាចនឹងមានសង្ឈឹម ច្រើនក្នុងការយកឈ្នះ Kamlaphet Sornsamnak នេះបានដោយសារតែ អ្នកប្រដាល់ថៃរូបនេះ មើលទៅហាក់បីដូចជា គ្មានស្នៀតអ្វីសម្រាប់ទប់ទល់ ជាមួយរំចង់បានទ្បើយ ព្រោះថាទាំងការ ប្រើកណ្តាប់ដៃ ទាត់-កែង និងកម្លាំងគឺ កែវ រំចង់ ល្អជាងដាច់តែម្តង ។

គួរបញ្ជាក់ផងដែរថា ការបរាជ័យ របស់ ឯម វុត្ថា ក្រោមថ្វីដៃ Kamlaphet Sornsamnak ជាការចាញ់ ដោយមិនអស់ចិត្ត និងមិនទាន់ដឹងសខ្មៅ នៅឡើយទេ ដោយសារតែ វុត្ថា ឈឺជើងស្តាំពេលទាត់ ទៅត្រូវចំចុងកែងដៃ របស់ Kamlaphet Sornsamnak បណ្តាលឲ្យហើមប្រអប់ជើង មួយរំពេច ហើយក៏បានបោះបង់ ការប្រកួតក្នុងទឹកទី១ តែម្តង ៕

កីទ្បាករ កែវ រំចង់ និង កីឡាករ  Kamlaphet Sornsamnak


Viewing all articles
Browse latest Browse all 4895

Trending Articles