Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Samsung និយាយថា ជាង ២ពាន់លាន​ដុល្លារ សម្រាប់ Apple វាច្រើន​ពេកហើយ

$
0
0

ក្រុមហ៊ុន Samsung បាននិយាយថា បានសងជំងឺចិត្តក្នុងទឹកប្រាក់ ២,១៩ពាន់លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុន Apple ក្នុងករណីរំលោភប៉ាតង់នោះ គឺវាជាចំនួនមួយ ដ៏ច្រើនលើសលប់ ដែល Samsung មិនអាចធ្វើទៅបាន។

យោងតាមការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Samsung អាចសងជំងឺចិត្តដល់ Apple ក្នុងតម្លៃ ៣៥ដុល្លារអាមេរិក ក្នុងទូរស័ព្ទដៃមួយ (ទូរស័ព្ទដែលបានរំលោភប៉ាតង់) ប៉ុន្តែក្រុមហ៊ុន Apple បានទាមទារឲ្យសងលើសពី ៤៥ដុល្លារអាមេរិក ក្នុងមួយគ្រឿង។

មេធាវីរបស់ក្រុមហ៊ុន Samsung បានថ្លែងឲ្យដឹងថា ទឹកប្រាក់ ២,១៩ពាន់លានដុល្លារអាមេរិក វាច្រើនពេកហើយសម្រាប់ Samsung ដែលត្រូវសងជំងឺចិត្តដល់ Apple នោះ ហើយលើសពីនេះ Samsung ក៏មិនអាចធ្វើទៅបានដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំងពីរបានកើត មានជម្លោះប៉ាតង់ អស់រយៈពេលជាច្រើនឆ្នាំ រហូតត្រូវបានកត់ទុក នៅក្នុងប្រវត្តិសាស្ត្រ នៃជម្លោះប៉ាតង់ដែល មានរយៈពេលយូរជាងគេ៕


Viewing all articles
Browse latest Browse all 4895

Trending Articles