Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វាសនា Real នឹងទៅជាយ៉ាងណាពេលជួប Bayern ប្រសិនបើគ្មាន Ronaldo?

$
0
0

ក្រុងម៉ាឌ្រីដៈ ក្នុងជំនួបដ៏សំខាន់ទល់ នឹងក្រុមការពារតំណែងជើងឯក Bayern Munich របស់អាល្លឺម៉ង់ ក្រុមស្តេចស Real Madrid របស់អេស្ប៉ាញអាច នឹងធ្វើការធ្ងន់ប្រសិនបើគ្មាន វត្តមានតារាឆ្នើមប្រចាំក្លឹប Cristiano Ronaldo(Cr7)នា រាត្រីពុធ ទី២៣ ខែមេសាសប្តាហ៍ក្រោយនេះ ក្នុងជើងទី១នៃវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ។

រហូតមកទល់នឹងពេលនេះ ខ្សែប្រយុទ្ធលំដាប់ លេខ២ពិភពលោក Ronaldo បានខកខាន៤ប្រកួត មកហើយក្នុងក្លឹប Real Madrid បូករួមទាំងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់លំដាប់ទី២ របស់អេស្ប៉ាញ Copa del Rey ដែល Real ឈ្នះ Barcelona ២-១ ផងដែរ ដោយសារតែមានបញ្ហារបួសជង្គង់ និងភ្លៅចាប់តាំងពីប្រកួត ឈ្នះក្រុមភ្ញៀវ Real Sociedad ៤-០ ក្នុង La Liga BBVA មកម្ល៉េះ ។ នៅពេលនេះដែរ មិនទាន់ប្រាកដថា Ronaldo អាចនឹងបានចូលលេង ឬក៏អត់នោះទេក្នុងការ ស្វាគមន៍ក្រុមភ្ញៀវ Bayern Munich នៅកីឡដ្ឋានខ្លួនឯង Santiago Bernabeu នៅក្រោយពេលក្រុមខ្លាំង Atletico Madridស្វាគមន៍ក្រុម ភ្ញៀវតោខៀវ Chelsea មកពីអង់គ្លេស ។

ការបាត់បង់ខ្សែប្រយុទ្ធ Ronaldo ដែលតែងតែបំប៉ោង សំណាញ់ទីបានស្ទើរតែ គ្រប់ការប្រកួតនោះ រឹតតែធ្វើឲ្យ Real Madrid មានកង្វល់កាន់តែខ្លាំងក្លា ត្បិតអីត្រូវជួបជាមួយក្រុមខ្លាំង ដែលមិនងាយនឹងបំបាក់បាន Bayern Munich ទៀត ក្នុងការប្រជែងយកកៅអី ទៅវគ្គផ្តាច់ព្រ័ត្រដើម្បីឈ្នះពាន Champions Leagueជាលើកទី១០ របស់ក្លឹបច្រើនជាងគេ ។

ជាមួយគ្នានេះដែរអ្នកគាំទ្រជាច្រើន និងគ្រូបង្វឹកលោក Carlo Ancelotti បានកំពុងតែរង់ចាំចម្លើយ ចុងក្រោយពីលោក វេជ្ជបណ្ឌិតបញ្ជាក់ថា Ronaldo លេងបាន ឬមិនបានយ៉ាងអន្ទះសា ពីដំណើរវិវត្តនៃបញ្ហារបួស របស់កីឡាករដែលកំពុង នាំមុខគេពីការស៊ុតបញ្ចូលទីបាន ច្រើនជាងគេទាំងក្នុង La Liga និង Champions League នារដូវកាលឆ្នាំ២០១៣-២០១៤នេះ តែ Ronaldo ខ្លួនឯងវិញបានបញ្ជាក់យ៉ាងខ្លីថា “ខ្ញុំពិតជាបានធូរស្បើយច្រើនហើយ ។ ខ្ញុំមិនមានអារម្មណ៍ថាឈឺទៀតនោះទេ តែខ្ញុំនៅតែទន្ទឹងរង់ចាំនៅចម្លើយ ចុងក្រោយថាតើអាចចូលលេងបាន ឬក៏យ៉ាងណានោះ? អ្វីដែលខ្ញុំចង់បំផុតនោះគឺខ្ញុំចង់ចូលហ្វឹកហាត់វិញឲ្យបានឆាប់ៗជាទីបំផុតតាមដែល អាចធ្វើទៅបានដើម្បីជួយក្រុម ព្រោះកៅអីក្នុង Champions League កាន់តែចង្អៀតទៅៗហើយ” ។

សូមបញ្ជាក់ថា ស្ថិតក្រោមការដឹកនាំពី សំណាក់គ្រូបង្វឹកថ្មីលោក Pep Guardiola ក្រុមខ្លាំរខិន Bayern Munich មិន បានធ្លាក់ទម្រង់ដូចក្រុមជើង ខ្លាំងបិសាចក្រហម Manchester United ដែលដឹកនាំដោយលោក David Moyes ឡើយពោលគឺរឹតតែខ្លាំងជាងមុនដោយបាន លើកលំដាប់ Bundesliga មុនរដូវកាលទៀត និងអាចឈានទៅការពារ ពាន UEFA Champions League បានសម្រេចផងដែរជាមួយ នឹងខ្សែប្រយុទ្ធដ៏មុតស្រួច និងប្រព័ន្ធការពាររឹងមាំខ្លាំង ណាស់ ៕

Photo by LookingTODAY


Viewing all articles
Browse latest Browse all 4895

Trending Articles