Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

មិនសមសោះ! Chelsea ចាញ់ក្រុមបាតតារាង Sunderland (Video Inside)

$
0
0

ក្រុងឡុងដ៍ៈ ទីបំផុតមហិច្ឆតាឡើង ទៅឈរនៅកំពូលតារាង Premier League ត្រូវបានរលាយបាត់ទៅវិញនៅក្រោយ ពេលក្រុមខ្លាំង តោខៀវ Chelseaបានរបូត៣ពិន្ទុ ក្នុងទឹកដីខ្លួនឯងកីឡដ្ឋាន Stamford Bridge យ៉ាងអាម៉ាស់ ក្រោមថ្វី ជើងក្រុមបាតតារាងឆ្មាខ្មៅ Sunderland ដោយលទ្ធផល បច្ចេកទេស ១-២ យប់មិញនេះ ប្រចាំសប្តាហ៍ទី៣៥ ។

ការបំប៉ោងសំណាញ់ទីគ្រាប់នាំមុខ ១-០ បណ្តោះអាសន្នពីសំណាក់ កីឡាករខ្សែប្រយុទ្ធ Samuel Eto’o នៅនាទី១២ មិនបានជួយអ្វីដល់ ក្រុមរបស់លោក Jose Mourinho ឡើយនាមុនពេល ដែល៦នាទីបន្ទាប់កីឡាករ Connor Wickham បានជួយឲ្យ Sunderland តាមបានស្មើ ១-១ វិញជាមួយនឹងការស៊ុតបន្ថែម ក្នុងខណៈដែលអ្នកចាំទីជនជាតិ អូស្រា្តលីរបស់ Chelsea ចាប់ក្រឡក និងគ្រាប់ជ័យជំនះ ដោយមិត្តរួមក្រុម Fabio Borini ដោយបាល់ប៉េណាល់ទី នៅនាទី៨២ បន្ទាប់ពី Chelsea មានឱកាសជាច្រើន លើកច្រើនសារធ្វើមិន បានសម្រេចនោះ ។

ជាមួយនឹងការផ្តល់បាល់ពិន័យទៅឲ្យ Sunderland គ្រូជំនួយរបស់ Chelsea លោក Rui Faria ក៏បានផ្ទុះកំហឹងផង ដែរដោយបានចោទថា លោកអាជ្ញាកណ្តាលផ្តល់ ប៉េណាល់ទីមិនសមហេតុផល តែត្រូវបានគ្រូបង្វឹកជន ជាតិព័រទុយ ហ្គាល់ Mourinho ព្យាយាមរំសាយកំហឹង និងលួងលោមឲ្យចេញពីទីលាន បណ្តោះអាសន្នសិនជាមួយនឹង ការខំវាយបកនៅទឹកចុងក្រោយ នៅសល់៨នាទី និងបន្ថែមបង្រ្គប់៥នាទីនៅតែមិន អាចស៊ុតបញ្ចូលគ្រាប់ទី២បានដោយទទួលបាន លទ្ធផលផ្លូវការ Chelsea  ១ និង Sunderland ២ ។

នេះជាកំណត់ត្រាចាញ់ក្នុងទឹកដី ខ្លួនឯងលើកទី១សម្រាប់គ្រូបង្វឹកឆ្នើម Jose Mourinho ដែលបានដឹកនាំ Chelsea ចំនួន៧៨ប្រកួតលេងក្នុង Premier Leagueក្នុងនាមជាគ្រូបង្វឹក ធ្លាប់ជួយឲ្យ Chelsea ឈ្នះពាន Premier League បាន២សម័យកាលជាប់គ្នាឆ្នាំ២០០៥ និង ២០០៦មុនពេលចាកចេញ ពីទឹកដី Stamford Bridge ទៅដឹកនាំក្លឹបស្តេច ស Real Madrid របស់អេស្ប៉ាញនាអំឡុងឆ្នាំ២០០៩ ៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY


Viewing all articles
Browse latest Browse all 4895

Trending Articles