Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្លឹប Man Utd, Man City និង Chelsea បានចំណាយបា្រក់ ច្រើនជាងគេកាល ពីរដូវកាលមុន

$
0
0

ក្រុងឡុងដ៍ៈ ក្លឹបបាល់ទាត់អាជីព ជើងខ្លាំងទាំង៣មាន Manchester United, Manchester City និង Chelsea ប្រចាំ ចក្រភពអង់គ្លេសដែលលេងក្នុងក្របខណ្ឌកំពូល Premier League បានឈរនៅលំដាប់លើគេពីការចំណាយធន ធានដ៏ច្រើនសន្ធឹកសន្ធាប់ នារដូវកាលមុនឆ្នាំ២០១២-២០១៣ ទៅលើការទិញដូរកីឡាករឆ្នើមមកពង្រឹងក្លឹប ។

យោងតាមគេហទំព័រ Dailymail បានឲ្យដឹងថា ក្លឹបជើងខ្លាំងមួយ ដំណើរការដោយរលូន នៅលើវាលស្មៅ ល្គឹកណា ក្លឹបនោះសំបូរទៅដោយកីឡាករមានថ្វីជើងល្អ និងលេងទៅយល់ចិត្តគ្នា ដែលទាំងនេះពេលខ្លះ វាកើតចេញពី គ្រូបង្វឹកផងដែរ ដែលចេះរៀបជើងកីឡាករឲ្យបានល្អ និងគ្មានការអាក់អន់ស្រពន់ចិត្តទៀតថែមនោះ ។

តួយ៉ាងក្លឹបអ្នកមានថ្មីមេឃខៀវ Manchester City បានឈរនៅចំណាត់ថ្នាក់លេខ១ពីការចំណាយលុយអស់ច្រើន ជាងគេបំផុតប្រមាណ ២៣៣លានផោន តែការចំណាយនេះដូចជាមិនទទួលបានផ្លែផ្កាគាប់ប្រសើរប៉ុន្មាននោះទេ ដោយបានគ្រាន់រងជើងឯក Premier League បន្ទាប់ពី Man Utd នៅពេលដែលមិនអាចការពារពាននេះបានកាលពី ខ្លួនបានឈ្នះដំបូងរបស់ក្លឹបនាឆ្នាំ២០១២នោះ តែបានឈ្នះកៅអីក្នុង Champions League ដោយស្វ័យប្រវត្តិនៅរដូវ កាលនេះដោយទើបតែបានធ្លាក់ក្រោមថ្វីជើងក្រុមរបស់អេស្ប៉ាញ FC Barcelona ។ រឿងក៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត Man City បានចាញ់ក្រុម Wigan Athletic នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ពាន FA Cup ដោយលទ្ធផល ១-២ ដែល មិនគួរឲ្យជឿ ហើយការបរាជ័យនេះបានធ្វើឲ្យលោកគ្រូបង្វឹកជនជាតិអ៊ីតាលី Roberto Mancini អស់ការងារធ្វើនៅ Etihad ផងដែរ ។

ចំណែកឯក្លឹបបិសាចក្រហម Man Utd បានឈរនៅចំណាត់ថ្នាក់លេខ២ ដែលបានចំណាយទឹកប្រាក់ចំនួន ១៨២លាន ផោនក្នុងការទិញកីឡាករបញ្ចូល បន្ថែមទៅលើកីឡាករចាស់ដែលមានស្រាប់ និងបានលក់កីឡាករ លេងមិនលេចធ្លោរ ចេញផងដែរដែលបានធ្វើឲ្យក្លឹបលំដាប់លេខ១របស់អង់គ្លេសមួយនេះដណ្តើមពាន Premier League ពី Man City បានសម្រេចវិញ តែក្រុមមួយនេះបានធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយ ក្នុង Champions League ក្រោមថ្វីជើងរបស់ ក្រុមស្តេចស Real Madrid របស់អេស្ប៉ាញទៅវិញ ។

រីឯ Chelsea វិញបានឈរនៅចំណាត់ថ្នាក់លេខ៣ ពីការចំណាយអស់ប្រាក់ចំនួន ១៧៦លានផោន ដែលទទួលបាន លទ្ធផលឈ្នះពានរង្វាន់ទី២ប្រចាំទ្វីបអឺរ៉ុប Europa League (UEFA Cup) បន្ទាប់ពីឈ្នះក្រុម Benfica របស់ព័រទុយ ហ្គាល់ ២-១ នៅវគ្គផ្តាច់ព្រ័ត្រជាមួយ នឹងបញ្ចប់រដូវកាលឆ្នាំ២០១២-២០១៣ ឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី ជ្រុះចេញពីពាន UEFA Champions League តាំងពីក្នុងពូល E មកម្ល៉េះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles