Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple គួរតែ​ទទួល​បាន ២,២ពាន់​លាន​ដុល្លារ ពី Samsung ក្នុង​ជម្លោះ​ប៉ាតង់

$
0
0

ក្រុមហ៊ុន Apple គួរតែទទួលបាន ២,២ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Samsung ក្នុងការខាតបង់ រឿងរំលោភប៉ាតង់ដែល កើតមានតាំងពីឆ្នាំ ២០១១។

លោក Christopher Vellturo ចៅក្រមតុលាការ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Samsung បានលក់នូវស្មាតហ្វូន និង Tablet ដែលរំលោភប៉ាតង់ Apple បានចំនួន ៣៧លានគ្រឿង គិតចាប់តាំងពីឆ្នាំ ២០១១ ដល់ចុងឆ្នាំ ២០១៣ ដែលនៅក្នុង នោះមានប៉ាតង់ចំនួន ៥ត្រូវបានរកឃើញថា Samsung ពិតជាបានរំលោភពិតមែន។

លោក Vellturo ផ្តល់សក្ខីកម្មក្នុងអំឡុងពេល ៥ថ្ងៃ នៃការជំនុំជម្រះ ចុងក្រោយបំផុត នៅក្នុងដ៏រ៉ាំរ៉ៃ ជម្លោះប៉ាតង់ របស់ក្រុមហ៊ុន Apple ជាមួយក្រុមហ៊ុន Samsung ដោយនៅក្នុងនោះ លោកបានសួរ នៅមេធាវីរបស់ Apple ថា ប្រាក់ចំនួន ២,២ពាន់លានដុល្លារអាមេរិក សម្រាប់ការខាតបង់ គឺវាគ្រប់គ្រាន់ទេ? លោកបានបញ្ជាក់ថា ចំនួនទឹកប្រាក់នេះ វាយុត្តិធម៌សម្រាប់ ក្រុមហ៊ុនទាំងពីរ ព្រោះថា Samsung ក៏ទទួលបានប្រាក់ចំណេញ យ៉ាងច្រើនផងដែរ ពីស្មាតហ្វូន និង Tablet ដែលបានរំលោភប៉ាតង់នោះ។

គួរបញ្ជាក់ផងដែរថា ជម្លោះមួយនេះ នៅមិនទាន់បញ្ចប់នោះទេ ព្រោះថាក្រុមហ៊ុនទាំងពីរ ហាក់ដូចជាមិនទាន់យល់ ស្របទៅតាមការអ្វីដែល តុលាការបាន ប្រកាសឡើយ៕


Viewing all articles
Browse latest Browse all 4895

Trending Articles