Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Juventus សំណាងខ្ពស់​ក្រោយពី​ចាប់ឆ្នោត​យប់មិញ​រួចក្នុង UEFA Cup

$
0
0

ក្រុងតូរីណូៈ ក្រុមសេះបង្កង់ Juventus អាចនឹងមិនសូវ រងសម្ភាធប៉ុន្មាននោះទេ ខណៈដែល ជួបក្រុម Lyon របស់បារាំង ក្នុ្ងងវគ្គ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League(UEFA Cup) រដូវកាលឆ្នាំ ២០១៣-២០១៤នេះ ក្រោយពីចាប់ឆ្នោត យប់មិញនេះ រួចនៅក្នុងទីក្រុង តូរីណូ ប្រទេសអ៊ីតាលី ។

ក្លឹបលំដាប់លេខ១ ក៏ដូចជាម្ចាស់ជើងឯក ពាន Italy-Serie A រដូវមុនបានឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីបាន ទម្លាក់ក្រុមរួមជាតិ Fiorentina ទាំងពីរជើង ដើម្បីឡើង មកជួបក្រុម Lyon ប្រជែងកៅអីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាបន្ត ទៀតដោយជើងទី១ នឹងចាប់ផ្តើម នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ដូចគ្នា ទាំងអស់ជាមួយនឹង ៣ប្រកួតផ្សេងទៀតមាន AZ Alkmaar (ហូឡង់) ជួបក្រុម Benfica(ព័រទុយហ្គាល់), Besel(ស្វីស) ប៉ះ Valencia (អេស្ប៉ាញ) និង FC Porto ជួបជាមួយ Sevilla(អេស្ប៉ាញ) និងជើងទី២ចាប់ផ្តើម នៅថ្ងៃទី១០ ខែមេសាខាងមុខទៀត ។

យ៉ាងណាក៏ដោយ សេះបង្កង់ Juventus ជាក្រុមដែលគេសង្ឃឹមថា នឹងឈ្នះកៅអីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាមួយនឹង ក្លឹបសំបូរទៅដោយ កីឡាករជើងល្អៗ ជាច្រើន ហើយភាគច្រើនទៀតនោះ គ្រូបង្វឹកក៏បានសំលឹង ឃើញកីឡាករច្រើនចេញពី ក្លឹបមួយនេះផងដែរ សម្រាប់ទៅលេង World Cup 2014 នៅប្រេស៊ីល ក្នុងនាមក្រុមម្ចាស់ជើងឯកពាន ពិភពលោកមួយនេះ ៤សម័យមកនោះ ។ ដោយឡែកក្រុមរងជើងឯក ឆ្នាំទៅ Benfica បានឈានមកដល់វគ្គ ៨ក្រុមជាមួយនឹង FC Porto មិនសូវជាលំបាក ប៉ុន្មាននោះទេ ពេលជួបជាមួយក្រុម AZ នោះដោយអាចរក បានកៅអីវគ្គ ១/២ ។ វាយ៉ាប់តែ Besel និង Sevilla ប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles