Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កាម៉េរា​រូបរាង​តូច​ថ្មី ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ថតរូប​ទំនើប

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Canon បានចេញលក់នូវ កាម៉េរា ម៉ូឌែលថ្មី២ ប្រភេទ ដែលមានរូបរាងតូច ច្រឡឹង ភ្ជាប់ដោយបច្ចេកវិទ្យាថតរូបទំនើបៗ ដែលមានធ្លាប់មានពីមុខមក។

-ម៉ូឌែល IXUS 255 ថតរូបច្បាស់ ក្នុងទីតាំងពន្លឺតិចតួច
កាម៉េរា Canon IXUS 255 ជាប្រភេទកាម៉េរាឌីជីថលតូច រូបរាងល្អប្រណិត ស្តើងមានពីរពណ៌ (ទឹកប្រាក់ និង ផ្កាឈូកស្រស់) និងបណ្តុំបច្ចេកវិទ្យា សិនសឺ CMOS 12.1 មេហ្គាភិចសែល អង្គគណនារូបរហ័ស DIGIC 5 បង្ហាញរូបលើអេក្រង់ភ្លឺច្បាស់ទំហំ 3អ៊ិញ អាចថតវីដេអូ កំរិត 1080p និងហ្ស៊ូមបានឆ្ងាយ 10x ព្រមទាំងអាចភ្ជាប់ដោយឥតខ្សែ Wifi ផងដែរ។

IXUS 255 HS បានប្រើនូវបច្ចេកវិទ្យាចាប់រូបកំរិតខ្ពស់ High Sensitivity ដែលអាចជួយអោយ រូបភាពថតក្នុង លក្ខខណ្ឌពន្លឺតិចតួច នៅតែច្បាស់ ក្នុងកំរិតពន្លឺ ISO ខ្ពស់។ ការថតបានកំរិត ច្បាស់ល្អនេះ គឺដោយសារវាត្រូវបានបំពាក់ ជាមួយអង្គគណនារូបរហ័ស DIGIC 5 ដែលជាអង្គ គណនាមានសមត្ថភាព ប្រហាក់ប្រហែលនឹង DIGIC 5+ ប្រើលើកាម៉េរាធំ អាចប្តូរកែវឡេនបាន (DSLRs)។ វាមានល្បឿនលឿន ៦ដង ជាងអង្គគណនា DIGIC 4 និង អាចថតវីដេអូកំរិត FULL HD និង អាចថតបានបន្តបន្ទាប់ យ៉ាងរហ័សក្នុងកំរិតរូបភាព ធំច្បាស់ កាត់បន្ថយចំនុចរំខាន។

ចំនុចពិសេសមួយទៀតគឺ iContrast ដែលជួយអោយមាន ស្ថេរភាពពន្លឺរូបភាព មានន័យថា នៅពេលលោកអ្នកស្ថិត ក្នុងទីតាំងថតមាន កំរាស់ពណ៌ច្រើន នោះសិនសឺនឹងមិនអាច សំគាល់ដាក់ពន្លឺអោយ ត្រឹមត្រូវលើផ្នែក មានស្រមោល និង ផ្នែកមានពន្លឺជះខ្លាំងនោះទេ ដែលនាំអោយមិនអាច ថតគ្រប់ទិន្ន័យលើផ្នែកងងឹត និង រូបឡើងឆេះចំពោះ ទីតាំងពន្លឺខ្លាំង។ ដូចនេះហើយទើប iCONTRAST មាននាទីជួយដល់ការ កាត់បន្ថយឥទ្ធិពលទាំងនេះ និង ធ្វើអោយពន្លឺមាន សភាពត្រឹមត្រូវ។

-ចែករំលែកអនុស្សាវរីយ៍ លោកអ្នកដោយ ឥតខ្សែជាមួយ IXUS 135 តូចស្តើង
ម៉ូឌែល IXUS 135 របស់ Canon ជាប្រភេទកាម៉េរាតូចស្តើង មាន Wifi, 8x Optical Zoom, សិនសឺ 16 មេហ្គាភិចសែល អេក្រង់ទំហំ 2.7 អ៊ិញ ប្រកបដោយជំរើសពណ៌បីប្រភេទស្រស់ស្អាត (ខៀវ ខ្មៅ ទឹកប្រាក់)។ ពិសេស កាម៉េរាឆ្លាតវៃនេះអាច ចាប់ប្លង់រូបភាព ដោយស្វ័យប្រវត្តិចំនួន ៣២ប្លង់ និង អាចថតបែប Macro កាន់តែជិតក្នុងគំលាត 1cm ព្រមទាំងមាន Eco Mode ជួយអោយថ្មកាម៉េរាអាចថតបានពី ២០០ ទៅ ២៧៥ រូប។

កាម៉េរាប្រភេទ សាកសមសំរាប់លោកអ្នក ចូលចិត្តថតទេសភាព និង សំណង់ធំៗ ដែលតំរូវអោយហ្ស៊ូមបានឆ្ងាយ។ វាអាចហ្ស៊ូមបាន 16x ដោយ ZoomPlus ដែលពុំមានក្នុង បណ្តាទូរស័ព្ទដៃនោះទេ ហើយលោកអ្នក ក៏អាចថតវីដេអូ ដោយគ្រាន់តែចុចប៊ូតុង Movie ភ្លាមយ៉ាងងាយ។ ចំណែកការភ្ជាប់វិញ លោកអ្នកអាចភ្ជាប់ IXUS 135 ទៅឧបករណ៍ចល័តនានា និងអាចផ្ទេររូបភាពដោយ ឥតខ្សែទៅកាន់បណ្តាញ សង្គមផងដែរ។

IXUS 135 និង IXUS 255 មានលក់នៅក្រុមហ៊ុន អាយគ្លីក តំណាងចែកចាយមានអជ្ញាប័ណ្ណរបស់ Canon ។ សំរាប់ IXUS 255 មានតម្លៃ $259 និង IXUS 135 មានតម្លៃ $119 ជាមួយកាដូបន្ថែម ដូចជា កាតម៉េម៉ូរី SD 16GB ជើងកាម៉េរា កាសស្តាប់ត្រចៀក i-Dance និង ហ្វ្លាស់ទំហំ 16GB។ កម្មវិធីនេះមានសុពលភាពត្រឹមថ្ងៃទី ១២ ខែ មីនា និង មានតែនៅសាខា i-Qlick, ស៊ុនស៊ីម៉ិចកូ, KTH និង Ahhoo ប៉ុណ្ណោះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles