Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

EMERSON និង Campura សហការគ្នា បង្ហាញពី​បច្ចេកវិទ្យា​ថ្មីៗ​

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន EMERSON និងក្រុមហ៊ុន Campura បានសហការគ្នាបង្កើត សិក្ខាសាលាមួយ ដែលស្តីអំពី SMB Connect ដែលផ្តោតទៅលើ បច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុន EMERSON ដែលនឹងប្រព្រិត្តិទៅ នៅថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៤ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន ដែលមកពីគ្រប់ ស្ថាប័ន និង ពីសំណាក់ វិនិ យោគិនជាច្រើនទៀត នៅកម្ពុជា ។

EMERSON គឺជាក្រុមហ៊ុន ដែលឈានមុខគេ ខាងផែ្នកបច្ចេកវិទ្យា ព័ត៌មាន ដែលមានផ្គត់ផ្គង់ នូវផលិតផលដូចជា Cooling System, UPS, Monitoring System ,…etc. និង ឧបករណ៏ទាក់ទងជា មួយប្រពន្ធ័គ្រប់គ្រង ថាមពល មួយចំនួនទៀត។ លោក ឃី ហាំងឃាង ដែលជាប្រធានផ្នែក Data Center Solution របស់ក្រុមហ៊ុន Campura បាន មានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយ ខ្លាំងណាស់ដែល Campura បានក្លាយ ជាដៃគូពាណិជ្ជកម្ម របស់ EMERSON ក្នុងការ លក់ផលិតផល EMERSON នៅប្រទេសកម្ពុជា”។

លោកបន្តថា នេះជាលើកដំបូងបង្អស់ ដែលក្រុមហ៊ុន EMERSON បានសហការ ជាមួយក្រុមហ៊ុន Campura ធ្វើសិក្ខា សាលាបែបនេះ នៅកម្ពុជា។ ការធ្វើសិក្ខាសាលានេះ គឺផ្តោតសំខាន់ លើការបង្ហាញជូននូវ បច្ចេកវិជ្ជាថ្មីៗរបស់ EMERSON ដែលជាផ្នែកមួយដ៏សំខាន់ និង កំពុងទទួលបានការទុកចិត្តពីសំណាក់ វិនិយោគិនទាំងឡាយ។

លោក ក៏បានបន្តដែរថា ផលិតផល របស់ក្រុមហ៊ុន EMERSON គឺជាផលិតផលដែលល្អបំផុត ក្នុងពិភពលោក ដែលត្រូវបានទទួលស្គាល់ថាជា ផលិតផល ដែលមានគុណភាពខ្ពស់។ ហើយលើសពីនេះ Campura ក៏មានអ្នកបច្ចេកទេស ដែលមានជំនាញពិតប្រាកដ ដែលមានការទទួលស្គាល់ពី EMERSON ដើម្បីផ្តល់អោយអតិថិជន នូវសេវាកម្មឈានមុខ មានគុណភាព និង ភាពជាដែគូរយូរអង្វែង ជាមួយអតិថិជន ផ្ទាល់ផងដែរ។

លោក Prasit puapatarakul ដែលជានាយកគ្រប់គ្រង ប្រចាំប្រទេស របស់ក្រុមហ៊ុន EMERSON បានលើកឡើងអំពី អត្ថប្រយោជន៍ នៃកាប្រើប្រាស់ ផលិតផលរបស់ ក្រុមហ៊ុន EMERSON ដែលជាផលិតផល ប្រើបច្ចេកវិទ្យាខ្ពស់ ក្នុងការគ្រប់គ្រង ប្រពន្ធ័ Cooling System បានល្អជាងគេ ហើយវិនិយោគិន ទាំងអស់នឹងមាន ប្រៀបលើដៃគូរ របស់ខ្លួនព្រមទាំងទទួលបាន នូវឱកាសនៃការធ្វើ វិនិយោគ ដោយសារតែ ការផ្តល់ជូននូវសេវាកម្ម យ៉ាងឆាប់រហ័ស ព្រមទាំងគុណភាព ខ្ពស់របស់ EMERSON។

លោកបានបន្តទៀតថា EMERSON តែងតែព្យាយាមរិះរក បច្ចេកវិទ្យាថ្មីៗដើម្បី ធ្វើយ៉ាងណាអាចជួយ សំរួលដល់តំរូវការ ផ្នែកពាណិជ្ជកម្ម ពីសំណាក់ អតិថិជនពីគ្រប់តំបន់៕


Viewing all articles
Browse latest Browse all 4895

Trending Articles