សេចក្ដីរាយការណ៍កាលពីថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុន Intel បានទិញក្រុមហ៊ុន ផលិតនាឡិកា Basis ក្នុងតម្លៃចន្លោះពី ១០០ ទៅ ១៥០លានដុល្លារអាមេរិក។
កាលពីចុងខែកុម្ភៈកន្លងទៅ មានព័ត៌មានជាច្រើន បានចុះផ្សាយថា ក្រុមហ៊ុន Apple, Microsoft, Google និង Samsung កំពុងចរចាទិញក្រុមហ៊ុន Basis ស្រាប់តែនៅពេលនេះ ធ្លាយព័ត៌មានថា Intel ជាអ្នកទិញទៅវិញ។
ដំណឹងនៃការទិញនេះ នៅមិនទាន់ប្រកាសជា ផ្លូវការនោះទេ ប៉ុន្តែប្រភពដែលជិតស្និទ្ធបានឲ្យដឹងថា ក្រុមហ៊ុន Intel ចង់ពង្រីកទីផ្សាររបស់ខ្លួន បន្ថែមទៅលើការ ផលិតឧបករណ៍ Wearable ហើយក៏ចង់ប្រជែង ជាមួយនឹងក្រុមហ៊ុន ផ្សេងៗ ដូចជា Samsung ជាដើម។
គួរបញ្ជាក់ផងដែរថា នាឡិការបស់ក្រុមហ៊ុន Basis មានលក្ខណៈពិសេសក្នុង ការត្រួតពិនិត្យទៅ លើសុខភាព ដូច្នេះហើយទើបបានជា ក្រុមហ៊ុនធំៗចង់ទិញយក ដើម្បីផលប្រយោជន៍ សម្រាប់អនាគត៕