Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រយោគ១ ឃ្លា របស់ ឧកញ៉ា ម៉ុង ឫទ្ធី មានន័យចំពោះ អ្នកចង់ក្លាយជា សេដ្ឋី (Video Inside)

$
0
0

ភ្នំពេញ៖ គ្នានណារម្នាក់ មិនចង់ក្លាយជាអ្នកមាននោះទេ គ្រប់គ្នាតែងតែចង់មាន ចង់បាន មានជីវភាពធូរធារ មានរថយន្តទំនើបៗជិះ មានលំនៅស្ថានល្អស្អាត សម្រាប់រស់នៅ មានពេលវេលា និងលុយកាក់ ដើម្បីអាចដើរ កម្សាន្តនៅក្នុង និងក្រៅប្រទេស។ដើម្បីឲ្យក្លាយជាអ្នកមានបាន មានវិធី២យ៉ាង គឺទី១-ធ្វើការឲ្យគេ ហើយទទួល បានប្រាក់ខែខ្ពស់ និងទី២-បើកមុខរបរខ្លួនឯង។ វិធីទី១ ហាក់ដូចជាមិនងាយនឹងក្លាយជាអ្នកមានដូច វិធីទី២ ទេ ព្រោះធ្វើការឲ្យគេ។

តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យក្លាយជាអ្នកមាន ឬសេដ្ឋីបាន? ហើយត្រូវចាប់ផ្តើមពីចំណុចណា? សេដ្ឋីស្រុកខ្មែរ ដ៏ល្បីល្បាញ ខាងវិស័យកសិកម្ម លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្កើបនូវគន្លឹះនៃការចាប់ផ្តើមធ្វើអាជីវកម្មដល់ លោកអ្នក ដើម្បីជាកាចែករំលែក នូវបទពិសោធន៍របស់ខ្លួន ដោយសង្ឃឹមថា នឹងជួយឲ្យអាចជួយដល់យុវជន ក៏ដូចជាប្រជាជនកម្ពុជាក្លាយជាអ្នកមានបាន។ លោកឧកញ៉ា បានបង្ហាញផ្លូវថា ប្រសិនអ្នកចង់បើអាជីវកម្មមួយ ហើយមិនដឹងចាប់ផ្តើមពីចំណុចណានោះ គឺជំហានដំបូងអ្នកត្រូវធ្វើការឲ្យគេជាមុនសិន ទើបឈានដល់បើក អាជីវកម្មខ្លួនឯង។

សេដ្ឋី ម៉ុង ឫទ្ធី បានសរសេរលើហ្វេសប៊ុកលោកថា «ខ្ញុំចង់ធ្វើអាជីវកម្មនេះ ខ្ញុំចង់ធ្វើអាជីវកម្មនោះ តើត្រូវចាប់ផ្ដើម ដំបូងពីចំណុចណា? បើមិនស្គាល់កន្លែងចាប់ផ្តើម គីការងារជាអ្នកប្រាប់ចំណុចផ្ដើម មានន័យថាធ្វើការឲគេសិន»។
ប្រយោគ១ឃ្លាខាងលើនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ចុច Shear , Like និង Comment ថា ល្អមានន័យយ៉ាងច្រើនរយនាក់។

តើលោកអ្នកស្គាល់ឧកញ៉ា ម៉ុង ឫទ្ធី ដល់កម្រិតណាដែរ? ដើម្បីឲ្យស្គាល់កាន់តែច្បាស់ LookingTODAY សូមលើក យកនូវកិច្ចសម្ភាសន៍របស់លោកឧកញ៉ា ម៉ុង ឫទ្ធី ជាមួយវិទ្យុបរទេសមួយ ហើយត្រូវបានគេយកទៅកាត់តបង្ហោះក្នុង Youtube ៕

 


Viewing all articles
Browse latest Browse all 4895

Trending Articles