ក្រុងសៅប៉ូឡូៈ ក្រោយពីទទួលបាន សិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ លំដាប់ពិភពលោក World Cup ជាលើកទី២ ឆ្នាំ ២០១៤ នេះ ប្រេស៊ីល បានសម្រេចនូវ ការសាងសង់កីឡដ្ឋាន ទាំង១២ រួចរាល់ហើយ ដើម្បី ត្រៀមយុទ្ធនាការ ៦៤ប្រកួតសរុបក្នុង រយៈពេល ១ខែពេញខាងមុខ ។
ដោយផ្អែកទៅលើកគេហទំព័រ FIFA បានបញ្ចេញរូបភាព កីឡដ្ឋានទាំង១២ ក្នុងការត្រៀម ប្រកួតជម្រុះក្នុងពូល វគ្គ១៦ ក្រុមចុងក្រោយ វគ្គ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ទាំងនៅក្នុងទីក្រុងធំៗ មានសៅប៉ូឡូ និងរីអូ ជាដើម ដោយមានដូចខាងក្រោមនេះ៖
១. កីឡដ្ឋាន The Mineirao ស្ថិតក្នុងទីក្រុង Belo Horizonte អាចផ្ទុកអ្នកទស្សនាបានចំនួន៦២.១៦០នាក់ ។ ប្រើក្នុង ប្រកួតជម្រុះក្នុងពូលរវាងក្រុមជម្រើសជាតិកូឡុំប៊ី និងក្រិក ហើយក្រុមប៊ែលហ្ស៊ិក ប៉ះជាមួយ អាល់ជីរី ។ ការប្រកួតរវាង ក្រុម អាហ្សង់ទីន និង អ៊ីរ៉ង់, អង់គ្លេស ជួបជាមួយ អង់គ្លេស ថែមទាំងប្រើសម្រាប់ការប្រកួត វគ្គខ្វែងពូល A និងពូល B ផងដែរ ។
២. កីឡដ្ឋានជាតិ National Stadium ស្ថិតក្នុងទីក្រុង Brasilia អាចផ្ទុកអ្នកទស្សនាបានចំនួន៧១.០០០នាក់ ។ ប្រើ សម្រាប់ការប្រកួតជម្រុះក្នុងពូលរវាងក្រុមជម្រើសជាតិស្វីស និង អេក្វាទ័រ, កូឡុំប៊ី ជាមួយ កូដឌីវ័រ, កាមេរូន ជាមួយ ម្ចាស់ផ្ទះប្រេស៊ីល និងព័រទុយហ្គាល់ ជួប ហ្គាណា។ លើសពីនេះទៀតកីឡដ្ឋានមួយនេះ ក៏ត្រូវបានប្រើក្នុង ការប្រកួតក្នុង វគ្គខ្វែងពូល E និងពូល F ដែរ និងវគ្គវគ្គ៨ក្រុមទៀតផង ។
៣. កីឡដ្ឋាន Pantanal Arena ស្ថិតក្នុងទីក្រុង Cuiba ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៤១.០០០នាក់ ។ ប្រើសម្រាប់ប្រកួតជម្រុះក្នុងពូល៤ប្រកួតប៉ុណ្ណោះ រវាងក្រុមឈីលី ជួបជាមួយ អូស្រា្តលី, រុស្ស៊ី ជួប កូរ៉េខាងត្បូង, នីហ្សេរីយ៉ា ប៉ះក្រុម បូស្នៀ និងជប៉ុន ជួប កូឡុំប៊ី ។
៤. កីឡដ្ឋាន Baixada Arena ស្ថិតក្នុងទីក្រុង Curitiba ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៤២.០០០នាក់ ។ ប្រើសម្រាប់ការប្រកួត អ៊ីរ៉ង់ ជួបជាមួយ នីហ្សេរីយ៉ា និង ហុងដូរ៉ាស់ ជួប អេក្វាទ័រ, រវាងក្រុមអូទ្រីស ប៉ះជាមួយ អេស្ប៉ាញ និងក្រុមអាល់ជីរី ជួបជាមួយរុស្ស៊ី ។
៥. កីឡដ្ឋាន Castelao Arena ស្ថិតក្នុងទីក្រុង Fortaleza ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៦៣.៩០៣នាក់ ។ ប្រើ សម្រាប់ការប្រកួតរវាងក្រុមអ៊ុយរូហ្គាយ ជួបជាមួយ កូស្តារីកា និងប្រេស៊ីល ប៉ះក្រុមម៉ិចស៊ិច ព្រមទាំងអាល្លឺម៉ង់ ជួបជា មួយហ្គាណា ហើយក្រិក ជួបជាមួយកូដឌីវ័រ លើសពីនេះទៀតស្តាតក៏ត្រូវបានគេប្រើសម្រាប់ប្រកួតវគ្គខ្វែងពូល A និង B ដែរ រួមជាមួយនឹងវគ្គ៨ក្រុមទៀតផង ។
៦. កីឡដ្ឋាន Amazonia Arena ស្ថិតក្នុងទីក្រុង Manaus អាចផ្ទុកអ្នកទស្សនាបានចំនួន៤៤.៥០០នាក់ ។ ប្រើសម្រាប់ ការប្រកួតរវាងក្រុមខ្លាំងជម្រើសជាតិអង់គ្លេស ជួបអ៊ីតាលី, កាមេរូន ជួបជាមួយ ក្រូអាត ហើយក្រុមអាម៉េរិក ប៉ះនឹងក្រុម ព័រទុយហ្គាល់ និងក្រុមជម្រើសជាតិហុងដូរ៉ាស់ ជួបជាមួយ ស្វីស ។
៧. កីឡដ្ឋាន Dunas Arena ស្ថិតក្នុងទីក្រុង Natal ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៤២.០០០នាក់ ។ ប្រើសម្រាប់ ការប្រកួតរវាងក្រុមជម្រើសជាតិម៉ិចស៊ិច ជួប កាមេរូន និងក្រុមហ្គាណា ជួបជាមួយអាម៉េរិក ថែមទាំងជប៉ុន ប៉ះក្រុម ក្រិក និងអ៊ីតាលី ជួបជាមួយ អ៊ុយរូហ្គាយ ។
៨. កីឡដ្ឋាន Beira-Rio Stadium ស្ថិតក្នុងទីក្រុង Porto Alegre អាចផ្ទុកអ្នកទស្សនាបានចំនួន៥០.០០០នាក់ ។ ប្រើ សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិបារាំង ជួបជាមួយហុងដូរ៉ាស់, អូស្រា្តលី ជួប ហូឡង់, កូរ៉េខាងត្បូង ប៉ះក្រុម អាល់ជីរី និងនីហ្សេរីយ៉ា ជួបជាមួយ អាហ្សង់ទីន ។ ក្រៅពីនោះទៀតស្តាតនេះ ក៏ត្រូវបានប្រើសម្រាប់ប្រកួត ខ្វែងពូល G និងពូល H ផងដែរ ។
៩. កីឡដ្ឋាន Pernambuco Arena ស្ថិតក្នុងទីក្រុង Recife ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៤៦.០០០នាក់ ។ ប្រើ សម្រាប់ការប្រកួតរវាងក្រុមកូដឌីវ័រ ជួប ជប៉ុន, អ៊ីតាលី ជួប កូស្តារីកា, ក្រូអាត ជួប ម៉ិចស៊ិច និងក្រុមអាម៉េរិក ជួបជាមួយ អាល្លឺម៉ង់ ។ លើសពីនេះទៀតក្លឹបមួយនេះក៏ត្រូវបានប្រើសម្រាប់ប្រកួតវគ្គខ្វែងពូល D និង ពូល C ផងដែរ ។
១០. កីឡដ្ឋាន Maracana ស្ថិតក្នុងទីក្រុង Rio De Janeiro អាចផ្ទុកអ្នកទស្សនាបានចំនួន ៧៨.៨០០នាក់ ។ ប្រើ សម្រាប់ប្រកួតរវាងក្រុមអាហ្សង់ទីន ជួប បូស្នៀ, អេស្ប៉ាញ ជួប ឈីលី, ប៊ែលហ្ស៊ិក ជួបជាមួយ រុស្ស៊ី និងអេក្វាទ័រ ប៉ះ ក្រុមបារាំង ។ លើសពីនេះទៀតស្តាតនេះក៏ត្រូវប្រើសម្រាប់ប្រកួតវគ្គខ្វែងពូល C និងពូល D ថែមទាំងវគ្គ៨ក្រុមចុង ក្រោយ និងវគ្គផ្តាច់ព្រ័ត្រផងដែរ ។
១១. កីឡដ្ឋាន Fonte Nova Arena ស្ថិតក្នុងទីក្រុង Salvador អាចផ្ទុកអ្នកទស្សនាបានចំនួន៥៥.០០០នាក់ ។ ប្រើ សម្រាប់ប្រកួតអេស្ប៉ាញ ជួបហូឡង់, អាល្លឺម៉ង់ ជួប ព័រទុយហ្គាល់, ស្វីស ជួប បារាំង និងបូស្នៀ ជួបជាមួយ អ៊ីរ៉ង់ ។ ក្រៅ ពីនេះដែរស្តាតក៏ត្រូវបានប្រើសម្រាប់វគ្គខ្វែងពូល H និងពូល G ថែមទាំងវគ្គ៨ក្រុមចុងក្រោយផងដែរ ។
១២. កីឡដ្ឋាន Corinthians Arena ស្ថិតក្នុងទីក្រុង Sao Paulo អាចផ្ទុកអ្នកទស្សនាបានចំនួន ៦៨.០០០នាក់ ។ ប្រើ សម្រាប់ប្រកួតរវាងក្រុមប្រេស៊ីល ជួប ក្រូអាត, អ៊ុយរូហ្គាយ ជួប អង់គ្លេស, ហូឡង់ ប៉ះជាមួយឈីលី និងក្រុមកូរ៉េខាង ត្បូង ជួប ប៊ែលហ្ស៊ិក ។ លើសពីនេះទៀតក្លឹបមួយនេះក៏ត្រូវបានប្រើសម្រាប់ប្រកួតវគ្គខ្វែងពូល F និង E, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រផងដែរ ៕