Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បើកសន្និសីទ​ចក្ខុ​វិស័យ ប្រទេស​កម្ពុជា លើកទី៨ នៅ​ក្នុង​ឆ្នាំ២០១៤

$
0
0

ភ្នំពេញ៖ សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាលើកទី៨ នៅក្នុងឆ្នាំ២០១៤ ដែលរៀបចំឡើងដោយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ធនាគា ANZ Royal លើប្រធានបទ “កម្ពុជាក្នុងប្រាំឆ្នាំទៅមុខ កំណែទម្រង់ និងភាពប្រគួតប្រជែង នៅក្នុងតំបន់ក្រោយ ធ្វើសមាហរណកម្ម” បានបើកជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាល នៃ CDRI លោក សុក ស៊ីផាន់ណា បានថ្លែងថា សន្និសីទ ប្រចាំឆ្នាំនេះ បានអញ្ជើញថ្នាក់ដឹកនាំ ពីគ្រប់វិស័យ មកជួបជុំគ្នាដើម្បី ពិនិត្យពីសមិទ្ធផលដែលកម្ពុជា សម្រេចបាន ធ្វើការផ្លាស់ប្តូរមត្តិយោបល់គ្នា និងពិភាក្សាពីយុទ្ឋសាស្រ្ត សម្រាប់ការអភិវឌ្ឍន៍ និងការរីកចំរើននៃប្រទេសកម្ពុជា ទៅអនាគត ព្រមទាំងចងក្រងជា អនុសាសន៍ផ្នែក គោលនយោបាយ សម្រាប់ការធ្វើសកម្មភាព។

លោកបន្តថា សន្និសីទចក្ខុវិស័យខាងលើនេះ ផ្តោតលើបញ្ហាសំខាន់ៗ ដែលជាកត្តាកំណត់សម្រាប់ ឲ្យប្រទេសកម្ពុជាសម្រេច បានអនាគតដ៏រុងរឿង ។ បញ្ហាទាំងនោះរួមមាន ១- កំណែទម្រង់នានា ដែលនឹងងធានានូវ ភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងតំបន់ និង ក្នុងពិភពលោក ការកែលំអបរិយាកាសអាជីវកម្ម និងពាណិជ្ជកម្ម ការលើកកម្ពស់ អភិបាលកិច្ចល្អ និងនីតិរដ្ឋ និងពង្រឹងលទ្ឋភាព របស់សហគមន៍ ក្នុងការបានប្រើប្រាស់ សេវាផ្សេងៗ។ ២- តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកម្ពុជា មានជំនាញកាន់ តែខ្ពស់ឡើង អាចឆ្លើយតបទៅនឹង តម្រូវការរបស់វិស័យឯកជន មានការបង្កើតឱកាសអប់រំ ប្រកបដោយគុណភាពខ្ពស់ សម្រាប់យុវជននិងយុវនារី កម្ពុជា ជំនាន់ក្រោយ និង ៣ -តើរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍នានា អាចធ្វើការរួមគ្នា យ៉ាងណាបាន ដើម្បីដោះស្រាយ បញ្ហាប្រឈម និងប្រើប្រាស់ឱកាសល្អ ផុសចេញពីសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ និងសមាហរណកម្ម ក្នុងតំបន់ឲ្យតែ កាន់តែធំទូលាយឡើង។

លោកបន្តថា «សន្និសីទចក្ខុវិស័យកម្ពុជា មានទិសស្លោក «អនាគតក្នុងដៃរបស់យើង» ដែលបញ្ជាក់ច្បាស់ នូវការពិតជាក់ស្តែងថា ជោគជ័យនៃការអភិវឌ្ឍ និងចែករំលែកវិបុលភាព នៅកម្ពុជា នៅអនាគត គឺអាស្រ័យទៅ លើទេពកោសល្យ ការប្តេជ្ញាចិត្ត និងភាពឧស្សាហ៍ ព្យាយាមរបស់យើងគ្រប់ៗគ្នា ដើម្បីធ្វើការរួមគ្នាឈាន ទៅចាប់យកឱកាសល្អៗ និងជំនះលើគ្រប់បញ្ហា ដែលកម្ពុជាកំពុងប្រឈមមុខ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសន្និសីទប្រចាំឆ្នាំ ដែលរៀបចំឡើងដោយ CDRI និង ANZ Royal បានផ្តល់ឱកាសសម្រាប់ ឲ្យមន្ត្រីរាជរដ្ឋាភិបាល តំណាងមកពីវិស័យឯកជន អ្នកស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ នានាបានមកជួបជុំគ្នា ធ្វើការពិនិត្យពីសមិទ្ធផល សម្រេចបាននា ពេលកន្លងមក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយ រួមគ្នាសម្រាប់ជា ប្រយោជន៍ទាំងមូល។

សម្តេចបន្តថា «ខ្ញុំសូមលើកយកចំណុចសំខាន់ ៣ ដែលពាក់ព័ន្ធទៅនឹង ប្រធានបទនៃសន្និសីទ មកធ្វើការរិះគន់ពិចារណា។ ១- នៅក្នុងអាណាត្តិនេះ យើងធ្វើយ៉ាងណា ពង្រឹងកិច្ចប្រឹងប្រែង ថែមទៀត លើកំណែទម្រង់សំខាន់ៗ ដែលជួយឲ្យតយើងបាន សមត្ថភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចនៅក្នុងតបន់ និងសកលលោក ព្រមទាំងពង្រឹង បរិយាកាសពាណិជ្ជកម្ម និងអាជីវកម្ម ។ ២- តើយើងត្រូវធ្វើយ៉ាងណា ដើម្បីកសាងប្រទេសកម្ពុជា ឲ្យមានសមត្ថភាព ជំនាញកាន់តែខ្ពស់អាច ច្លើយតបទៅនិងតម្រូវការ របស់វិស័យឯកជន និងដោយមានការ បង្កើតឱកាសផ្នែកអប់រំ សម្រាប់ប្រជាពលរដ្ឋ កម្ពុជាជំនាន់ក្រោយ និង ទី- ៣ តើរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍ ស្រាវជ្រាវ អាចធ្វើការរួមគ្នា បានយ៉ាងដូចម្តេច ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាស ល្អផុសចេញពី សហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ និងសមាហរណកម្ម ក្នុងតំបន់ឲ្យតែ កាន់តែធំទូលាយ»៕


Viewing all articles
Browse latest Browse all 4895