ភ្នំពេញៈ ក្រុម Victory FC បានយកឈ្នះក្រុម Bayon FC ក្នុងលទ្ធផលបច្ចេកទេស ៦-៤ នៅលើទីលាន មជ្ឈមណ្ឌល កីឡា 3G ក្នុងយុទ្ធនាការពានរង្វាន់ 3G Futsal-Cup ឆ្នាំ២០១៤ កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះក្នុងពូល A ស្របពេលដែលក្រុម Khmer Lyon FC បានប្រកួតចាញ់ក្រុម AFB Sports ០-១៦ ។
សម្រាប់ក្រុម Khmer Lyon FC លេងបាន២ប្រកួតចាញ់ទាំង២ប្រកួត គឺធ្លាក់ចេញពីការប្រកួតដោយ ស័្វយប្រវត្តិ ហើយ ខណៈក្រុម Bayon Wanderese លេងបាន២ប្រកួត ឈ្នះ១ ចាញ់១ បាន៣ពិន្ទុ ចំណែកឯក្រុម Victory FC ២ប្រកួត ឈ្នះ១ ស្មើ១ បាន៤ពិន្ទុ និងក្រុម Victory FC មិនទាន់ប្រាកដឡើង១០០% ទេ ព្រោះនៅមើលការ ប្រកួតលើកចុងក្រោយទៀត។ ចំពោះក្រុម AFB Sport លេង២ប្រកួតដែរ ឈ្នះ១ ស្មើ១ បាន៤ពិន្ទុក៏មិនទាន់ ច្បាស់បានឡើង ឬធ្លាក់ ព្រោះពិន្ទុនៅត្រដំត្រសងជាមួយ២ទៀត គឺ Victory FC និង Bayon Wanderese ។
សម្រាប់ការប្រកួតនៅថ្ងៃទី២៧ ខែកុម្ភៈ ពូល B វិញក្រុមអាណាចក្របៃតង ប្រកួតនឹងក្រុម Red Ball និងក្រុម Apsara Danceers FC ប្រកួតជាមួយក្រុម Anvaya SC ជាមួយក្រុមទាំង ២នេះត្រូវការឈ្នះរៀងៗខ្លួន បើក្រុមមួយណាចាញ់ ត្រូវហាលអាវតែម្តងពីពានរង្វាន់ 3G Futsal-Cup ២០១៤ ៕