Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ឌុន រដ្ឋា ពាក់មុខយក្សដាក់ វ៉ោយ សុធន់ ខណៈ ស៊ឹម ប៊ុនឆៃ មិនខ្លាច ឯម សាវឿន

$
0
0

ភ្នំពេញៈ កីទ្បាករ វ៉ោយ សុធន់ ជើងខ្លាំងមកពីក្លឹប រាជសីហ៍ខេត្តបន្ទាយមានជ័យមិនញញើតនឹងកណ្តាប់ដៃរបស់ កីទ្បាករ ឌុន រដ្ឋា មកពីក្លឹបអេភូថងកីទ្បានៅសង្វៀនបាយ័នស្ទឹងមានជ័យនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្រប ពេលដែលកីទ្បាករ ឯម សាវឿន មកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ ណាត់កីទ្បាករ ស៊ឹម ប៊ុនឆៃ មកពីក្លឹបព្រៃទទឹងកីទ្បា ជួបគ្នា ។

នៅក្នុងជំនួបទម្ងន់ធ្ងន់៧១គីទ្បូក្រាមរវាង ឌុន រដ្ឋា និង វ៉ោយ សុធន់ បើនិយាយពីការប្រកួតរបស់ កីទ្បាករទាំងពីរ វ៉ោយ សុធន់ ជាកីទ្បាករជើងចាស់មួយរូបដែលបានបាត់មុខពីវិស័យកីទ្បាប្រដាល់អស់ជាច្រើនឆ្នាំមកហើយ ឥទ្បូវបានវិល ត្រទ្បប់មកកាន់សង្វៀនជាថ្មីម្តងទៀតដោយត្រូវ ឌុន រដ្ឋា ស្វាគមន៍ ហើយស្នៀតគុនរបស់ វ៉ោយ សុធន់ គឺពូកែទាំង កណ្តាប់ដៃ ទាត់ និងកែងជាពិសេស ប៉ុន្តែគេរាងខ្សោយកម្លាំងបន្តិចបន្តួចប៉ុណ្ណោះ ។

យ៉ាងណាមិញ ឌុន រដ្ឋា ឥទ្បូវក៏ជាជើងខ្លាំងមួយរូបផងដែរ ហើយគេមានផ្លែល្អទាំងកែង កណ្តាប់ដៃ-ទាត់ និងជង្គង់ ហើយថែមទាំងមានភាពរហ័សរហួនទៀតផង បើនិយាយពីមួយប្រកួតកន្លងមករបស់ ឌុន រដ្ឋា ជាមួយកីទ្បាករខ្លាចាស់ ជ័យ កុសល គឺ ជ័យ កុសល ឈ្នះ ឌុន រដ្ឋា ដោយពិន្ទុតែម្តង ។

រីឯការប្រកួតរវាង ឯម សាវឿន ជាមួយ ស៊ឹម ប៊ុនឆៃ គឺជួបគ្នាក្នុងប្រភេទទម្ងន់៥៧គីទ្បូក្រាមហើយស្នៀតប្រយុទ្ធរបស់ ស៊ឹម ប៊ុនឆៃ គឺរូបគេជំនាញប្រើកណ្តាប់ដៃ កែង-ទាត់ និងជង្គង់អុកពោះណាស់ ។ ឯម សាវឿន វិញគេប៉ិនប្រសប់ទាំង ការទាត់ចេញ ជង្គង់ និងកែងជាដើម គួបផ្សំនឹងការវាយកណ្តាប់ដៃចេញម្តងៗចំគោលដៅបានល្អទៀតផង ។

ចំណែកគូប្រកួតមិត្តភាពផ្សេងទៀតរួមមានកីទ្បាករ វីវ៉ា សាមីត មកពីក្លឹបមហិទ្ធរិទ្ធិតាដំបងដែកប្រកួត ជាមួយកីទ្បាករ សូយ សែនខ្មៅ មកពីក្លឹបពោធិ៍សែនជ័យ ខណៈដែលកីទ្បាការិនី អេ យ៉ានុត មកពីក្លឹប មជ្ឈមណ្ឌលកីទ្បា ខ.ភ.ម ប៉ះជាមួយកីទ្បាករ វី ស្រីឆាយ មកពីក្លឹបនាគមានជ័យ និងកីទ្បាករ រឿង ប៊ុនរ៉ា មកពីក្លឹបសំរោងកោងកីទ្បា ជួបជាមួយ កីទ្បាករ កែវ ប៊ុនឈឿន មកបីក្លឹបក្រញូងខេត្តបាត់ដំបង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles