Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

គ្រីស្ទាល់​មួយគ្រាប់​ ចាស់ជាងគេ​បំផុត​ មានអាយុកាល​ស្មើផែនដី

$
0
0

អូស្ត្រាលី ៖ ជាមួយនឹងការរកឃើញ នៅលើវាលចិញ្ចឹមសត្វ ជៀមមួយ នៅភាគខាងលិច ប្រទេសអូស្ត្រាលី គ្រាប់គ្រីស្ទាល់មួយគ្រាប់ ត្រូវបានគេ ដឹងថាវាជា ចំណែកមួយ ដែលចាស់ជាងគេ បំផុតរបស់ផែនដី។

ក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានសិក្សា លើគ្រាប់គ្រីស្ទាល់នេះ បានឲ្យដឹងថា វាគឺជាគ្រាប់គ្រីស្ទាល់ បុរាណមួយ ដែលមានអាយុកាល ប្រមាណ ៤,៤ពាន់លានឆ្នាំ ហើយវាត្រូវបានគេអះអាងថា ជាបំណែកមួយនៃសំបករបស់ភពផែនដី ហើយវាក៏ជាបំណែក ដ៏ចាស់ជាងគេ និងដំបូងគេផងដែរ ដែលត្រូវបានរកឃើញ។

លោក John Valley ជាអ្នកសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Wisconsin-Madison បានឲ្យដឹងថា «វាគឺជាគ្រាប់គ្រីស្ទាល់ ដែលចាស់ជាងគេ និងល្អជាងគេដោយ មិនធ្លាប់មានទេពីមុនមក»។

លោកបានបន្តថា គ្រាប់គ្រីស្ទាល់នេះ ធម្មតាវាមានពណ៌ក្រហម ប៉ុន្តែនៅពេលដែល វាប៉ះទៅនឹងពន្លឺអេឡិចត្រុង វានឹងមានពណ៌ខៀវ ជាមួយនឹងប្រវែង របស់វាគឺត្រឹមតែ ០,០៤សង់ទីម៉ែត្រប៉ុណ្ណោះ។

គ្រាប់គ្រីស្ទាល់មានអាយុកាល ប្រហាក់ប្រហែលទៅនឹង អាយុកាលរបស់ ភពផែនដីនេះ ត្រូវបានគេរកឃើញ នៅភាគខាងជើងតំបន់ Perth ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០០១ កន្លងទៅ ជាតំបន់ភ្នំដែលត្រូវបានគេ ឲ្យឈ្មោះថា Jack Hills ៕


Viewing all articles
Browse latest Browse all 4895