Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អីយ៉ាស់! កែវ រំចង់ ប្រឈមមុខនឹង ស្តេចប្រដាល់ថៃ Yadsanklai ក្នុងព្រឹត្តិការណ៏ Thai Fight

$
0
0

ភ្នំពេញៈ កីទ្បាករជើងខ្លាំងរបស់កម្ពុជា កែវ រំចង់ អ្នកលេងកម្លាំងយក្ស មកពីក្លឹបកងពលតូចអន្ដរាគមន៍ លេខ៨ ភ្នំទ្រព្យ នឹងប្រឈម មុខជាមួយជើងខ្លាំងថៃកីទ្បាករ Yadsanklai ក្នុងព្រឹត្តិការណ៏ដ៏ធំ របស់ថៃដែលគេប្រសិទ្ធនាម ថា Thai Fight នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ និងផ្សាយផ្ទាស់តាមប៉ុស្តិ៍លេខ៣ថៃចាប់ពីម៉ោង ៤និង៤៥នាទីល្ងាច ។

ទោះជាយ៉ាងណា ការប្រកួតនៅក្នុងប្រទេសថៃនេះ កែវ រំចង់ អាចនិងជួបការលំបាកបន្តិចបន្តួចព្រោះការប្រកួត នេះខុសពីការ ប្រកួតនៅក្នុងប្រទេសកម្ពុជា ពោលគឺគេមិនអនុញ្ញាតឲ្យកីទ្បាករពាក់ហ្គង់នោះទេ គ្រាន់តែយក ក្រណាត់រុំ ដៃកីទ្បាករបន្តិចបន្តួច ប៉ុណ្ណោះ ។

នៅក្នុងជំនួបរវាង កែវ រំចង់ និង Yadsanklai បើនិយាយពីប្រវត្តិ និងបទពិសោធនិ៍ក្នុងការប្រកួតកន្លងមករបស់ កីទ្បាករទំាងពីរ នេះវិញ រំចង់ ក៏ជាអតីតម្ចាស់ក្រវាត់បួនផងដែរដោយក្នុងនោះមានខ្សែក្រវាត់មកពីបារាំងពីរគ្រឿង ខ្សែក្រវាត់ស្រាបៀរកម្ពុជាមួយគ្រឿង និងដណ្តើមបានពីកីឡាករជើងខ្លាំង អូត ភូថង មួយគ្រឿង ។

កែវ រំចង់ ក៏ជាកីទ្បាករដ៏ល្បីដែលកំពុងមានឈ្មោះបោះសំទ្បេងនៅក្នុង ព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្លាំងហើយ និងមានអ្នក ស្នេហាវិស័យកីទ្បាប្រដាល់ជាច្រើននាក់នៅក្នុងប្រទេសកម្ពុជាកំពុងតែគាំទ្រយ៉ាងខ្លាំងទៅលើរូបគេ ហើយ រំចង់ ក៏ធ្លាប់ផ្តួលកីទ្បាករ បរទេសជាច្រើននាក់ រួមទំាងកីទ្បាករថៃផងដែរដែលមកប្រកួត នៅក្នុងប្រទេស កម្ពុជា ។

ផ្ទុយពីនេះទៅវិញ កាលពីខែធ្នូ ឆ្នាំ២០១៣ កន្លងមកកីឡាករ វង្ស ណយ ដែលជាជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ដែរនោះ នឹងធ្លាប់ ផ្ដួលសិស្សច្បង កែវ រំចង់ ឲ្យសន្លប់ចំនួន២ លើកជាប់គ្នានោះ ក៏ធ្លាប់ត្រូវកីឡាករថៃ Iquezang វាយឲ្យសន្លប់ត្រឹមទឹក៣ ក្នុង ព្រឹត្តិការណ៍ Thai Fight នេះ ។

មិនត្រឹមតែប៉ុណ្ណោះ កីឡាករខ្លាំងៗ របស់កម្ពុជាមួយចំនួនទៀត រួមមានកីឡាករ ពេជ្រ សីហា, សេន ប៊ុនថេន និង កីទ្បាករ អ៊ុង វិរៈ ក៏ធ្លាប់បរាជ័យផងដែរ។គួរបញ្ជាក់ដែរថា កែវ រំចង់ ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ Thai Fight លើកនេះមិនត្រឹមតែត្រូវការជ័យជំនះដើម្បីកិតិ្ដយសជាតិ ប៉ុណ្ណោះទេ រំចង់ ក៏ត្រូវសងសឹកជំនួសឲ្យមិត្តរួមជាតិផង ដែរ ។ ចាំមើលតើ កែវ រំចង់ មានលទ្ធភាពអាចដណ្ដើមជ័យជំនះ ដើម្បី សងសឹកឲ្យមិត្តរួមជាតិទាំង ៤នាក់ ខាងលើបានដែរឬក៏អត់?

ចំណែក Yadsanklai វិញដែលជាជើងខ្លាំងនៅក្នុង ប្រទេសថៃក៏មិនអន់ដែរ ហើយគេក៏ជាអតីតម្ចាស់ខ្សែក្រវាត់ ពិភពលោក World Boxing Council និងជាជើងឯក៣លើកនៅក្នុងការប្រកួតមួយប្រចាំកីឡដ្ឋាន Lumpinee Stadium ផងក្នុងប្រទេសថៃ ហើយគេក៏ ធ្លាប់ផ្តួលគូប្រកួតជាច្រើនរាប់មិនអស់ផងដែរទាំងកីទ្បាករបរទេស និងមិត្តរួមជាតិ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles