Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

WhatsApp មាន​ថ្ងៃនេះ​ក៏​ដោយ​សារ​តែ Facebook ដែរ

$
0
0

បណ្ដាញសង្គម Facebook បានប្រកាសឲ្យដឹងថាខ្លួនបានទិញយក WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារ អាមេរិក ដើម្បីវិសាលភាព នៃបណ្ដាញសង្គម។

ក្រោយពេលដែល Facebook ទិញភ្លាម លោក Brian Acton សហស្ថាបនិកបង្កើត WhatsApp ជាមួយលោក Jan Koum បាននិយាយថា លោកមានថ្ងៃនេះក៏ដោយសារតែ Facebook ផងដែរ។

លោក Acton បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា កាលពីឆ្នាំ ២០០៩ លោកបានដាក់ពាក្យសុំ ធ្វើការនៅក្នុងក្រុមហ៊ុន Facebook ប៉ុន្តែសំណើរបស់ លោកត្រូវបាន Facebook ទាត់ចោល។ ក្រោយមក លោកក៏បានសម្រេចចិត្តបង្កើត WhatsApp ជាមួយនឹង លោក Jan Koum ហើយវាក៏ចេះតែ ដំណើរការល្អឡើងៗ រហូតដល់ Facebook ទិញយកតែម្ដង។

លោក បាននិយាយថា បើសិនជា Facebook មិនទាត់ចោលនូវសំណើរ សុំធ្វើការរបស់លោកទេនោះ លោកក៏បានថ្ងៃនេះផងដែរ ហើយនៅពេលនេះ លោកពិតជាអរគុណដល់ Facebook៕


Viewing all articles
Browse latest Browse all 4895

Trending Articles